• 2021-02-23 07:11:56
  • ព័ត៌មាន

ពិសេសណាស់! Sabay និង Agoda សហការគ្នាផ្ដល់បទពិសោធន៍ថ្មីដល់អ្នកចូលចិត្តដើរលេង!

  • 2021-02-23 07:11:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Sabay Digital Plus និងក្រុមហ៊ុន Agoda បានប្រកាសអំពីការចាប់ដៃគូសហការគ្នា ដើម្បីផ្ដល់បទពិសោធន៍ថ្មីដល់អ្នកចូលអានអត្ថបទក្នុងវិបសាយរបស់ស្ថាប័នសារព័ត៌មាន Sabay News ដែលជាស្ថាប័នព័ត៌មានអនឡាញឈានមុខគេមួយនៅកម្ពុជា។

ក្រៅពីផ្ដល់បទពិសោធន៍ថ្មីសម្រាប់អ្នកអានហើយនោះ កិច្ចសហការនេះបានធ្វើឡើងក្នុងគោលបំណងធំមួយទៀតគឺដើម្បីលើកទឹកចិត្តដល់ភ្ញៀវទេសចរណ៍ក្នុងស្រុក ក្នុងការធ្វើដំណើរកម្សាន្តក្នុងប្រទេស ដើម្បីជំរុញដល់វិស័យទេសចរណ៍ដែលរងការប៉ះទង្គិចធ្ងន់ដោយសារវិបត្តិជំងឺកូវីដ១៩។ នេះបើតាមការបញ្ជាក់ពីអ្នកតំណាងក្រុមហ៊ុន Agoda ប្រចាំប្រទេសកម្ពុជា។

ក្រោមកិច្ចសហការរវាងក្រុមហ៊ុនទាំងពីរ នៅលើវិបសាយ Sabay News នឹងមានការបន្ថែមនូវ Category ថ្មីមួយឈ្មោះថា Agoda ដែលពេលចុចចូលវានឹងបង្ហាញនូវផ្ទាំងវិបសាយរបស់ Agoda ដែលប្រិយមិត្តអ្នកអានអាចធ្វើការកក់កន្លែងស្នាក់នៅ ឬកក់ជើងហោះហើរ សម្រាប់កម្មវិធីដំណើរកម្សាន្តនានារបស់ខ្លួន។

ចំណុចពិសេសនេះអាចផ្ដល់នូវភាពងាយស្រួលដល់អ្នកដែលឧស្សាហ៍តាមដានអត្ថបទព័ត៌មានទាក់ទងនឹងទីកន្លែងកម្សាន្តថ្មីៗនៅលើវិបសាយ Sabay News ដោយក្រោយពីបានឃើញទីកន្លែងកម្សាន្តដែលជាប់ចិត្តហើយ អាចធ្វើការកក់ជើងហោះហើរ ឬកក់កន្លែងស្នាក់នៅ នៅក្នុងវិបសាយ Sabay News ផ្ទាល់ មិនចាំបាច់ចេញពីវិបសាយនោះទេ។

អ្វីដែលពិសេសជាងនេះទៅទៀតនោះ សម្រាប់ជំហានដំបូងនៃការសហការនេះ អ្នកដែលកក់កន្លែងស្នាក់នៅ ពី Agoda តាមរយៈវិបសាយ Sabay News នឹងទទួលបានការផ្ដល់ជូនជាពិសេសផងដែរ ដោយលោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃបន្ថែម ៧% ពីលើតម្លៃពេញ។ ឧទាហរណ៍ថាតម្លៃស្នាក់នៅរបស់សណ្ឋាគារមួយមានអត្រា ១០០ដុល្លារ លោកអ្នកនឹងត្រូវចំណាយត្រឹមតែ ៩៣ដុល្លារប៉ុណ្ណោះ។ បញ្ជាក់ថាការផ្ដល់ជូនពិសេសនេះគឺសម្រាប់តែការកក់ទីកន្លែងស្នាក់នៅប៉ុណ្ណោះ។

គួរដឹងថា Agoda គឺជាភ្នាក់ងារទេសចរណ៍អនឡាញដ៏ធំមួយមានមូលដ្ឋាននៅប្រទេសសិង្ហបុរី ដែលក្រុមហ៊ុន Agoda មានផ្ដល់ជូននូវប្រព័ន្ធ Search សម្រាប់ស្វែងរក និងកក់ទុកមុននូវទីកន្លែងស្នាក់នៅ និងជើងហោះហើរ ដែលជម្រើសជាច្រើនសម្បូរបែប៕

មតិយោបល់