• 2021-02-23 04:52:43
  • ព័ត៌មាន

Update : ស្រ្តីម្នាក់មានកូនតូចមិនទទួលការព្យាបាល ឥឡូវនេះបានបញ្ជូនទៅមណ្ឌលចាក់អង្រែហើយ

  • 2021-02-23 04:52:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរសម្នាក់មិនអាចទាក់ទងបាន ឥលូវនេះបានរកឃើញហើយ និងស្រ្តីម្នាក់មិនព្រមទៅព្យាបាល ព្រោះដោយសារមានកូនតូចនៅជាមួយ ឥឡូវនេះអាជ្ញាធរ និងមន្រ្តីសុខាភិបាល បានសម្របសម្រួល រហូតមកដល់ពេលនេះ ស្ត្រីដែលមានអាយុ៤៣ឆ្នាំ រូបនេះ បានបញ្ចូនយកទៅសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែហើយ។

លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានប្រកាសនៅអង្គសន្និសីទ នាព្រឹកថ្ងៃទី ២៣ ខែកុម្ភៈថា អ្នកទាំងពីរ ទាំងអ្នកដែលរកមិនឃើញ និងមិនព្រមទទួលការព្យាបាល បានរកឃើញ និងព្រមទទួលការព្យាបាលហើយ នៅអំឡុងម៉ោង ១០ព្រឹក ថ្ងៃទី ២២ ខែកុម្ភៈ ២០២១នេះ។

នៅក្នុងសន្និសីទនេះដែរ លោកជំទាវ ឱ វណ្ណឌីន បានទទូចឲ្យប្រជាជនទាំងអស់កុំមើលស្រាលដល់ស្ថានភាពជំងឺកូវីដ១៩ ជាពិសេស វីរុសកូវីដ១៩ថ្មី ដែលកំពុងចរាចរក្នុងប្រទេសកម្ពុជា ដែលអាចធ្វើឲ្យឆ្លង និងឈានដល់ស្លាប់បាន។ ដូច្នេះ ត្រូវអនុវត្តតាមគោលការណ៍ណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន គឺត្រូវអនុវត្តវិធានការ ៣ការពារ និង ៣កុំ ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩៕

អត្ថបទ៖ Tep Sovannmoly

មតិយោបល់
អត្ថបទថ្មី