• 2021-02-23 08:36:50
  • ព័ត៌មាន

ខេត្តព្រៃវែង៖ រកឃើញមនុស្សប្រមាណ៤០នាក់ ពាក់ព័ន្ធនឹងអ្នកកូវីដ១៩

  • 2021-02-23 08:36:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាជ្ញាធរខេត្តព្រៃវែង បានយកសំណាកមនុស្សប្រមាណជាង៤០នាក់ និងអ្នកពាក់ព័ន្ធប្រយោលមួយចំនួន ទៅពិនិត្យរកកូវីដ១៩ ក្រោយពួកគេបានពាក់ព័ន្ធនឹងស្រ្តីជានគរបាលជាតិម្នាក់ ឆ្លងកូវីដ១៩ ដែលបានចូលរួមមង្គលការមួយកន្លែង ស្ថិតនៅក្នុងភូមិទួលសង្កែទទឹង ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង កាលពីថ្ងៃទី១៧ ខែកុម្ភៈ។

រូបតំណាង

ផ្អែកតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលស្រុកកំចាយមារ បានឲ្យដឹងថា អ្នកជំងឺម្នាក់នេះដែលមានប្តីជនជាតិចិន មានទីលំនៅអគារ Skyline ក្នុងខណ្ឌ៧មករា រាជធានីភ្នំពេញ ពិតជាបានមកចូលរួមក្នុងពិធី មង្គលការនៅភូមិទួលសង្កែទទឹងឃុំជាច ស្រុកកំចាយមារកាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ពិតមែន។

ជុំវិញព័ត៌មាននេះ Sabay នឹងធ្វើការផ្សព្វផ្សាយបន្ដទៀត !

មតិយោបល់