- 2021-02-25 04:13:00
- ព័ត៌មាន
រកឃើញវិជ្ជមានកូវីដ១៩ថ្មី១នាក់ ក្រោយហូបបាយជាមួយមិត្តភក្ដិធ្វើការក្លិបN8 ឥឡូវប៉ះពាល់១គ្រួសារ៨នាក់
- 2021-02-25 04:13:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រកឃើញវិជ្ជមានកូវីដ១៩ថ្មី១នាក់ ក្រោយហូបបាយជាមួយមិត្តភក្ដិធ្វើការក្លិបN8 ឥឡូវប៉ះពាល់១គ្រួសារ៨នាក់
ចន្លោះមិនឃើញ
រកឃើញអ្នកជំងឺម្នាក់បានឆ្លងកូវីដ១៩ ក្រោយពីបានទៅហូបបាយជាមួយមិត្តភក្ដិ ធ្វើការនៅក្លិប N8 ។ អ្នកជំងឺនេះ ក៏បានធ្វើឲ្យប៉ះពាល់ដល់សមាជិកគ្រួសារ ប្រមាណជា ៨នាក់ផ្សេងទៀត ក្នុងនេះមានក្មេងអាយុជាង១ឆ្នាំផងដែរ ។ នេះបើយោងតាមរបាយការណ៍ពីមន្ទីរព័ត៌មានខេត្តព្រៃវែង ដែលផ្ញើមករដ្ឋមន្រ្តីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារឹទ្ធ។
របាយការណ៍បានបញ្ជាក់អំពីដើររឿងថា កាលពីថ្ងៃទី២១ ដល់ ២៤ អ្នកជំងឺបានមកកំដរម្តាយបង្កើត (លើសឈាម) នៅមន្ទីរពេទ្យកាល់ម៉ែត្រ អគារទូទៅ ”ក” បន្ទប់ ២០២ ហើយមកដល់ថ្ងៃទី២៤ ខែកុម្ភៈ បានជិះ PassApp ពីផ្ទះទៅភូមិជំនិត ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង (ជូនម្តាយទៅផ្ទះ និងបានញ៉ាំបាយជុំគ្នា ព្រមទាំងអ្នកជិតខាង) សម្គាល់៖ ពេលញ៉ាំហូបមានក្មួយស្រីអាយុ ១ខួប ៨ខែ ញ៉ាំបាយចានជាមួយផងដែរ (លេខទូរសព្ទម្តាយក្មេង 086 311 256)។
បច្ចុប្បន្ន អ្នកពាក់ព័ន្ធអាជ្ញារស្រុក ពារាំង និងការិយាល័យសុខាភិបាលស្រុក និងខេត្តស្រាវជ្រាវយកមកធ្វើចត្តាឡីស័កនៅខេត្តព្រៃវែង។
របាយការណ៍របស់មន្ទីរព័ត៌មាន បានរៀបរាប់ថា អ្នកជំងឺឈ្មោះ គិន កុលាប ភេទស្រី អាយុ៣៦ឆ្នាំ Tel 010454668 រកឃើញវិជ្ជមានថ្ងៃទី ២៤/០២/២១ ៖
អាសយដ្ឋានរស់នៅ ផ្ទះលេខ១១៣២ ភូមិឃ្លាំងសាំង សង្កាត់-ខណ្ឌ ឫស្សីកែវ (ក្រោយឃ្លាំងសាំងសូគីម៉ិច ជិតសកលវិទ្យាល័យការពារជាតិ)
សមាជិកក្នុងផ្ទះប្រហែល ៨នាក់
កូនទី១ អាយុ១៣ឆ្នាំ រៀនថ្នាក់ទី៨ សាលា ABI បឹងសាឡាង
កូនទី២ អាយុ១១ឆ្នាំ រៀនថ្នាក់ទី៦ សាលាបឹងឈូក១
ប្តីអ្នករត់ PassApp ឈ្មោះ ស៊ី ថាត់ អាយុ៣៨ឆ្នាំ 016 335 435
ប្រភពចម្លង៖
អាការៈ