• 2021-02-25 12:57:40
  • ព័ត៌មាន

រដ្ឋបាល​ខេត្ត​ អំពាវនាវ​កុំ​ឲ្យ​ប្រជាជន​ចេញ​-ចូល​ក្រុង​​ព្រះសីហនុ

  • 2021-02-25 12:57:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋបាល​ខេត្ត​ព្រះសីហនុ បាន​អំពាវនាវ​មិន​ឲ្យ​ប្រជាជន​ខ្មែរ ក៏​ដូច​ជា​ជន​បរទេស​ ដែល​កំពុង​ស្នាក់នៅ​ក្នុង​ខេត្ត​ព្រះសីហនុ ចល័ត​ចេញ​ពី​ក្រុង​​ ទៅ​កាន់​រាជធានីភ្នំពេញ ឬ ខេត្ត​នានា ហើយ​ក៏​អំពាវនាវ​កុំ​ឲ្យ​អ្នក​ពី​ស្រុក​នានា​ចូល​ខេត្ត​នេះ​ផង​ដែរ។

ការ​អំពាវនាវ​នេះ​បាន​ធ្វើ​ឡើង​ ក្រោយ​មាន​ការ​ចម្លង​ជំងឺ​កូវីដ-១៩ ជា​សហគមន៍​ឆ្លង​ដល់​ខេត្ត​ជាប់​មាត់​សមុទ្រ​មួយ​នេះ កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ។

បើ​តាម​លិខិត​របស់​សាលា​ខេត្ត​កំពង់សោម​បាន​ឲ្យ​ដឹង​ថា មក​ទល់​ពេល​នេះ​ខាង​អាជ្ញាធរ​សុខាភិបាល​ខេត្ត​បាន​ធ្វើ​តេស្ត​អ្នក​ពាក់ព័ន្ធ​បាន​ចំនួន​ប្រមាណ​ ១,៥០០សំណាក​មក​ហើយ។

គិត​មក​ទល់​ពេល​នេះ​ គ្រឹះស្ថាន​ទាំង​សាធារណៈ និង​ឯកជន​នៅ​ក្នុង​ក្រុង​ព្រះសីហនុ និង​ស្រុក​ស្ទឹងហាវ​បាន​ផ្អាក​ដំណើរ​ការ ខណៈ​សណ្ឋាគារ កាស៊ីណូ និង​កន្លែង​កម្សាន្ត​នានា​ក៏​បាន​ស្ម័គ្រ​ចិត្ត​បិទ​ផង​ដែរ​៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់