• 2021-02-26 06:13:05
  • ព័ត៌មាន

នាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ មិនចាក់វ៉ាក់សាំងចិនទេ នឹងចាក់វ៉ាក់សាំងប្រភេទនេះជំនួសវិញ

  • 2021-02-26 06:13:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្វីត្បិតទើបទទួលបានវ៉ាក់សាំងពីប្រទេសចិន ប៉ុន្តែលោកនាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចាន់អូចា មិនចាក់វ៉ាក់សាំងចិន Sinovac ទេ ដោយត្រៀមចាក់វ៉ាក់សាំងមួយប្រភេទដែលផលិតឡើងដោយក្រុមហ៊ុន AstraZeneca ជំនួសវិញ។ មេដឹកនាំថៃរូបនេះ នឹងចាក់នៅថ្ងៃអាទិត្យខាងមុខនេះហើយ។

វ៉ាក់សាំងការពារកូវីដ AstraZeneca នេះជាវ៉ាក់សាំងមួយប្រភេទស្រាវជ្រាវឡើងដោយក្រុម អ្នកវិទ្យាសាស្រ្ត Siam Bioscience ។ វ៉ាក់សាំង AstraZeneca ជំហានដំបូងគ្រោងដឹកមកប្រទេសថៃ ២៦លានដូស នៅក្នុងកំឡុង ខែឧសភានិងមិថុនាខាងមុខនេះ ចំណែកវ៉ាក់សាំងចំនួន ៣៥លានដូសទៀត នឹងដឹកមកតាមក្រោយជាបន្តបន្ទាប់។ គួរបញ្ជាក់ផងដែរថា ប្រទេសថៃ ទើបទទួលបាន វ៉ាក់សាំង Sinovac ២សែនដូស ពីប្រទេសចិន កាលពីប៉ុន្មានថ្ងៃមុននេះ៕

ប្រភព៖ Bangkokpost ប្រែសម្រួលដោយ៖ ម៉ែន សុធារិទ្ធ

មតិយោបល់