• 2021-02-26 07:36:48
  • ព័ត៌មាន

ពលករខ្មែរទើបមកពីថៃ ទទួលមរណភាព ដោយសារតែរឿងមួយនេះ

  • 2021-02-26 07:36:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋបាលខេត្តបន្ទាយមានជ័យបានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ នេះថា កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ មានករណីស្លាប់ពលករជាអ្នកជំងឺបានវិលត្រឡប់ពីប្រទេសថៃ ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិរំដេង ឃុំស្ពានត្នោត ស្រុកជិក្រែង ខេត្តសៀមរាប ។

ប្រភពដដែលបានរៀបរាប់ថា បុរសខាងលើបានវិលត្រឡប់ចូលមកកម្ពុជាតាមច្រកចំបក់ ស្រុកម៉ាឡៃ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ៣:១៥ នាទី ទៀបភ្លឺ ដោយពិនិត្យឃើញ ស្ថានភាពសុខភាពខ្សោយខ្លាំង មិនអាចដើរបាន ហើយត្រូវបានគ្រូពេទ្យប្រចាំការបានបញ្ជូនមកសង្គ្រោះ និងព្យាបាលនៅមន្ទីរពេទ្យបង្អែកម៉ាឡៃសន្តិភាព។

តាមការពិនិត្យ និងសួរប្រវត្តិអ្នកជំងឺបានបញ្ជាក់ថា: គាត់ទៅធ្វើការ និងរស់នៅប្រទេសថៃជាកម្មកររោងចក្ររយៈពេលជិត ៣ឆ្នាំ មានប្រវត្តិជក់បារី ពិសាស្រា គាត់ធ្លាប់បានទទួលការព្យាបាលជំងឺរបេងសួតនៅប្រទេសថៃ អស់រយៈពេល ២សប្តាហ៍ មុនមកដល់ប្រទេសកម្ពុជា (មានថ្នាំរបេង ជាប់មកជាមួយអ្នកជំងឺ)។

ស្ថានភាពអ្នកជំងឺមានអាការៈឈឺក្បាល អស់កម្លាំង វិលមុខ ចុកពោះ និងក្អួតជាញឹកញាប់ក្រោយទទួលទានអាហារ។ បន្ទាប់ពីការពិនិត្យ ក្រុមគ្រូពេទ្យបានផ្តល់ការព្យាបាល និងតាមដានសុខភាពអ្នកជំងឺជាបន្តបន្ទាប់ ដោយឃើញសភាពអ្នកជំងឺមិនបានធូរស្បើយ ទើបគ្រូពេទ្យបានបញ្ជូនអ្នកជំងឺមកបន្តការព្យាបាលនៅមន្ទីរពេទ្យ ខេត្តមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ២០:២៥នាទី យប់។

សភាពអ្នកជំងឺពេលមកដល់មន្ទីរពេទ្យខេត្ត អ្នកជំងឺមានរោគសញ្ញាឈឺក្បាលខ្លាំង, ក្អួត, វង្វេងស្មារតី, រឹងកញ្ចឹងក ដែលជារោគសញ្ញានៃការរីករាលដាលមេរោគរបេង បង្កជាការរលាកស្រោមខួរក្បាលធ្ងន់ធ្ងរ។ សភាពរបស់អ្នកជំងឺកាន់វិវត្តន៍ធ្ងន់ធ្ងរទៅមុខជាលំដាប់ ទោះបីក្រុមគ្រូពេទ្យខិតខំជួយសង្គ្រោះយ៉ាងណាក៏ដោយ នៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបានឡើយ ហើយអ្នកជំងក៏បានទទួលមរណៈភាព នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ ។

សូមមើលសេចក្តីប្រកាសព័ត៌មានដូចខាងក្រោមនេះ

អត្ថបទ៖ Tep Sovannmoly

មតិយោបល់
អត្ថបទថ្មី