• 2021-02-26 08:08:17
  • ព័ត៌មាន

ការពាក់ម៉ាស់អាចការពារត្រឹមតែមាត់និងច្រមុះ​ ខណៈ ភ្នែក ត្រចៀក និងដៃ ក៏ជាផ្នែកមួយនៃការចម្លងផងដែរ

  • 2021-02-26 08:08:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឲ្យដឹងតាមរយៈសារជាសម្លេង នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១នេះថា ការពាក់ម៉ាសគឺអាចការពារការចម្លងវីរុស បានតែតាមរយៈមាត់ និងច្រមុះតែប៉ុណ្ណោះ ខណៈភ្នែក និងត្រចៀក ក៏ជាកន្លែងសំខាន់មួយ ដែលវីរុសកូវីដ-១៩ អាចចម្លងទៅក្នុងខ្លួនបុគ្គលគ្រប់រូបបានដែរ។ ដូចនេះគ្រប់ប្រជាពលរដ្ឋទាំងអស់​ ដើម្បីការពារចំណុចនេះ អ្វីដែលសំខាន់បំផុតគឺ ការលាងដៃ អនាម័យដៃស្អាត សំអាតខ្លួនប្រាណ ជាមួយនឹងសាប៊ូ ជែល និងអាល់កុលជាដើម ដើម្បីការពារការឆ្លងជំងឺកូវិដ១៩។

លោកជំទាវ បានបន្ថែមទៀតថា សម្រាប់បុគ្គលដែលនៅទីសាធារណៈ គឺរួសរាន់លាងដៃ ឬសម្អាតដៃភ្លាមៗ មុនពេលប៉ះមុខមាត់ ជាពិសេសទ្វានៅតាមទីសាធារណៈ។

អត្ថបទ៖ Tep Sovannmoly

មតិយោបល់