• 2021-02-26 09:22:56
  • ព័ត៌មាន

ថៃ រកឃើញអ្នកឆ្លងកូវីដ ៤៥ករណីថ្មី ធ្វើឲ្យចំនួនអ្នកឆ្លងកើនឡើងដល់ជាង២មុឺន៥ពាន់នាក់

  • 2021-02-26 09:22:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេសថៃបានប្រកាសថាមាន ករណីអ្នកឆ្លងកូវីដថ្មី ៤៥ករណីនៅថ្ងៃសុក្រនេះ ។

រដ្ឋាភិបាលថៃ​ បានបញ្ជាក់ឲ្យដឹងថា ក្នុងករណីអ្នកឆ្លងទាំង ៤៥នាក់ មាន៣៧នាក់ ជាករណីដែលរកឃើញនៅក្នុងស្រុក និង ៨នាក់ផ្សេងទៀត ជាករណីនាំចូល។ ការរកឃើញមួយថ្ងៃដល់ទៅ ៤៥ករណី នាយកដ្ឋានគ្រប់គ្រងជម្ងឺឆ្លងរបស់ថៃ បានសន្និដ្ឋានថា ជាករណីឆ្លងចេញពីសហគមន៍។ គិតមកទល់ពេលនេះ ប្រទេសជិតខាងកម្ពុជាមួយនេះ​ មានអ្នកឆ្លងសរុបកើនដល់ ២៥៨០៩ នាក់៕

ប្រភព៖ Bangkokpost ប្រែសម្រួលដោយ៖ ម៉ែន សុធារិទ្ធ

មតិយោបល់