/SIHANOUKVILLE(2)/6038f0931d737_1614344280_medium.jpg)
- 2021-02-26 13:02:58
- ព័ត៌មាន
មិញនេះ! បិទមន្ទីរពេទ្យមួយភ្លាម ក្រោយរកឃើញអ្នកឆ្លងកូវីដ ធ្លាប់ទៅព្យាបាលនៅក្រុងព្រះសីហនុ
- 2021-02-26 13:02:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិញនេះ! បិទមន្ទីរពេទ្យមួយភ្លាម ក្រោយរកឃើញអ្នកឆ្លងកូវីដ ធ្លាប់ទៅព្យាបាលនៅក្រុងព្រះសីហនុ
ចន្លោះមិនឃើញ
មន្ទីរពេទ្យឯកជនមួយឈ្មោះ ថៃខាង ត្រូវបានបិទភ្លាមៗតែម្ដងនៅល្ងាចនេះ ក្រោយពីរកឃើញថាមានអ្នកជំងឺកូវីដ១៩ម្នាក់ធ្លាប់បានទៅពិនិត្យព្យាបាលជំងឺ។
មន្ទីរពេទ្យ ថៃខាង នេះ ស្ថិតនៅផ្លូវឯករាជ្យ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ក្រុមការងាររបស់ខេត្ដសម្រេចបិទពេទ្យមួយនេះក្រោយពីរកឃើញថាមានជនជាតិចិនម្នាក់ មុនធ្វើតេស្ដដឹងឆ្លងមេរោគកូវីដ១៩ បានទៅពិនិត្យនិងព្យាបាលជំងឺនៅពេទ្យខាងលើនេះ។
ដើម្បីជាការទប់ស្កាត់ការឆ្លង ទើបសម្រេចបិទ ហើយបុគ្គលិកនិងអ្នកជំងឺដែលស្ថិតក្នុងពេទ្យនេះនឹងមិនឱ្យចាកចេញទៅណានោះទេ ដោយត្រូវរង់ចាំយកសំណាកទៅពិនិត្យសិន។ ដោយឡែកអ្នកចង់ទៅព្យាបាលនៅពេទ្យខាងលើក៏មិនទាន់អាចចូលទៅបានដែរ៕