
- 2021-02-26 14:57:21
- ព័ត៌មាន
បោកសោះ ក្រសួងកំពុងស្វែងរកមុខអ្នកបង្ហោះរឿងចិនឆ្លងកូវីដរត់គេចល្ងាចមិញ ផ្អើលគេ
- 2021-02-26 14:57:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បោកសោះ ក្រសួងកំពុងស្វែងរកមុខអ្នកបង្ហោះរឿងចិនឆ្លងកូវីដរត់គេចល្ងាចមិញ ផ្អើលគេ
ចន្លោះមិនឃើញ
បើតាមការលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ជាក់ថារឿងដែលចិនកើតជំងឺកូវីដ១៩ ហើយបានគេចចេញពីកន្លែងធ្វើចត្ដាឡីស័កនៅភ្នំពេញនោះ គឺមិនមែនជារឿងពិតនោះទេ។
ពេលនេះសមត្ថកិច្ចពាក់ព័ន្ធកំពុងស្រាវជ្រាវស្វែងរកជនដែលកាន់កាប់ និងបង្ហោះព័ត៌មានក្លែងក្លាយនេះ ដើម្បីចាត់ការ តាមនីតិវិធី។ ខណៈដែលការបង្ហោះនោះ បានធ្វើឱ្យមានអ្នកចែកចាយបន្ដ និងយល់ច្រឡំច្រើនខ្លាំងមែនទែន។ ដោយក្រសួងសុខាភិបាលបានបញ្ជាក់ថារឿងនេះមិនមែនជារឿងពិតនោះទេ សូមពលរដ្ឋកុំមានការយល់ច្រឡំតាមការបំពុលនេះឱ្យសោះ៕