• 2021-03-01 08:23:01
  • ព័ត៌មាន

បុគ្គលិក Naga World 2 មួយចំនួន សម្រេចចិត្តមិនទៅធ្វើការ បន្ទាប់ពីរកឃើញករណីវិជ្ជមានកូវិដ១៩ លើបុរស២នាក់

  • 2021-03-01 08:23:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុគ្គលឹក Naga World 2 ប្រហែលប្រាំបីពាន់នាក់ កំពុងមានការព្រួយបារម្មណ៍ ក៏ដូចជាការភ័យខ្លាច នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ទូទាំងប្រទេស ក៏ដូចជាក្រុមហ៊ុនណាហ្គាវើលដ៍ផ្ទាល់តែម្តង បន្ទាប់ពីមានបុគ្គលិករបស់ណាហ្គាវើលដ៍២រូប វិជ្ជមានកូវិដ១៩។ នេះជាការលើកឡើងរបស់ គណីហ្វេសប៊ុកឈ្មោះ Lim Dany ដែលជាបុគ្គលឹកបំរើការផ្នែក (Table game) នៅNaga World 2 ។

នៅក្នងហ្វេសប៊ុក Lim Dany បានសរសេររៀបរាប់ថា «ក្នុងនាមខ្ញ៉ំជាបុគ្គលិកដែលកំពុងបំរើការងារផ្នែកកាសុីណូ(Table game) នៃក្រុមហ៊ុនណាហ្គាវើលដ៍ ទាំងរូបខ្ញុំផ្ទាល់ និងបុគ្គលិកប្រាំបីពាន់នាក់ (៨​​ ០០០នាក់) កំពុងមានការព្រួយបារម្មណ៍នៃការរីករាលដាលជំងឺកូវីដ-១៩ ទូទាំងប្រទេស និងយោងព្រឹត្តិការណ៍ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ព្រមទាំងមានខាងក្រសួងសុខាភិបាល បានចុះមកពិនិត្យសំណាកបុគ្គលិកណាហ្គា២ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ និងការចុះមកផ្អាកដំណើរការ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១កន្លងមកនេះ នៅណាហ្គា2 រយៈពេលបីទៅបួនម៉ោងបានកំពុងធ្វើឲ្យរូបខ្ញុំ និងបុគ្គលិកទាំងអស់គ្នាមានការព្រួយបារម្មណ៍កាន់តែខ្លាំងឡើង»

នាងបានបន្ថែមទៀតថា បច្ចុប្បន្ននេះតាមព័ត៌មាន ដែលទទួលបាន គឺមានបុគ្គលិកណាហ្គាចំនួនបីបួននាក់ហើយបានឆ្លងជំងឺកូវីដ-១៩ នេះ ដោយមានការភ័យខ្លាចនៃការឆ្លងជំងឺនេះ ខ្ញុំនឹងបុគ្គលិកទាំងពីរអាគារបានសំរេចចិត្តមិនទៅធ្វើការទេរហូតដល់ក្រុមហ៊ុនចាត់វិធានការឲ្យបានត្រឹមត្រូវនៅកន្លែងធ្វើការដូចខាងក្រោម៖

  • 1/ សូមឲ្យក្រុមហ៊ុនធ្វើតេស្តសំណាកបុគ្គលិកទាំងពីរអាគាររបស់ណាហ្គា (N1+N2) អោយបានទាំងអស់គ្នា

  • 2/ បាញ់ថ្នាំសម្លាប់មេរោគគ្រប់កន្លែងក្នុងបរិវេនណាហ្គាទាំងពីរអាគារ (N1+N2)

  • 3/ ក្រុមហ៊ុនត្រូវគោរពតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល

  • 4/ រងចាំលទ្ធផលធ្វើតេស្តរបស់បុគ្គលិកទាំងអស់ចេញមកអោយបានត្រឹមត្រូវសិនចាំអោយបុគ្គលិកចូលធ្វើការវិញ

សង្ឃឹមថា ក្រុមហ៊ុននឹងធ្វើតាមការស្នើសុំរបស់ខ្ញុំ និងបុគ្គលិកទាំងអស់គ្នាដើម្បីសុវត្ថិភាពនៅកន្លែងធ្វើការរបស់យើង និងបុគ្គលិកព្រមទាំងភ្ញៀវ ដែលចូលមកកំសាន្តក្នុងក្រុមហ៊ុនរបស់យើងមានការជឿជាក់ថាក្រុមហ៊ុនរបស់យើងពិតជាមានសុវត្ថិភាពមែន៕

អត្ថបទ៖ Tep Sovannmoly

មតិយោបល់