• 2021-03-01 09:35:30
  • ព័ត៌មាន

បុរស​ម្នាក់​ពាក់​ខ្នាយ​ដែក​ឲ្យ​មាន់​ជល់​ប្រកួត​ ចុងក្រោយ​បែរ​ជា​ត្រូវ​ស្លាប់​ខ្លួន​ឯង​

  • 2021-03-01 09:35:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន់​ជល់​មួយ​ក្បាល​ដែល​ម្ចាស់​​បំពាក់​ខ្នាយ​ដែក​ ឲ្យ​សម្រាប់​ប្រកួត​ភ្នាល់​យក​លុយ​បាន​សម្លាប់​ម្ចាស់​របស់​វា​ នៅ​ក្នុង​សង្វៀន​មាន់​ជល់​ខុស​ច្បាប់​មួយ។​

ដើម​ហេតុ​កើត​ឡើង​នៅ​ពេល​ មាន់​បាន​វាយប្រហារ​លើ​គូ​ប្រកួត តែ​បែរជា​ចាក់​មួយ​ខ្នាយ​ដែក​ចំ​ក្រលៀន​ម្ចាស់​វា​អោយ​របួសធ្ងន់​នៅ​ពេល​ម្ចាស់​ព្យាយាម​ចាប់​វា​។​ ​ប៉ូលិស​ឲ្យ​ដឹង​ថា​ ជនរងគ្រោះ​បាន​ស្លាប់​ដោយសារ​ហូរ​ឈាម​ច្រើន​មុន​ទៅ​ដល់​មន្ទីរពេទ្យ​។ បច្ចុប្បន្ន​អាជ្ញាធរ​​កំពុង​តាម​ប្រមាញ់​អ្នក​​រៀបចំ​ល្បែង​ខុសច្បាប់​នេះ​។​ ​

មនុស្ស​១៥​នាក់​ដែល​បាន​រៀបចំ​ការ​ប្រជល់​មាន់​ខុសច្បាប់​នេះ​ កំពុង​ស្ថិត​នៅ​ក្រោម​ការ​តាម​ចាប់​ហើយ​ ពួកគេ​អាច​ប្រឈម​ការចោទប្រកាន់​ពី​បទ​មនុស្សឃាត ការ​ភ្នាល់​និង​បើក​ការ​ប្រជល់​មាន់​ខុសច្បាប់​៕

ប្រភព៖ Indiatimes ប្រែសម្រួល៖ សៀនហួរ

មតិយោបល់