- 2021-03-01 10:48:26
- ព័ត៌មាន
វិជ្ជមានកូវីដ-១៩ម្នាក់ ដែលបានចូលផ្សារម៉ាក្រូសែនសុខ ភ្នំពេញ
- 2021-03-01 10:48:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិជ្ជមានកូវីដ-១៩ម្នាក់ ដែលបានចូលផ្សារម៉ាក្រូសែនសុខ ភ្នំពេញ
ចន្លោះមិនឃើញ
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ឬ ហៅកាត់ថា CDC បានប្រកាសនៅល្ងាចថ្ងៃច័ន្ទនេះថា មានអ្នកឆ្លងកូវីដ-១៩ ម្នាក់ ដែលបានចូលផ្សារម៉ាក្រូ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅ។ CDC មិនបានបញ្ជាក់ទីតាំងថា ម៉ាក្រូសាខាណាទេ ប៉ុន្តែបើតាមរូបភាពដែលបានបង្ហោះ ផ្សារម៉ាក្រូ ជាផ្សារនៅសាខាសែនសុខ រាជធានីភ្នំពេញ។
ខាង CDC បានបញ្ជាក់ថា អ្នកឆ្លងកូវីដ-១៩នោះ បានចូលផ្សារម៉ាក្រូក្នុងថ្ងៃទី២០ កុម្ភៈនោះ អំឡុងម៉ោង ៥:៤១ ដល់ម៉ោង ៦:៤៨ ល្ងាច។
ទន្ទឹមនឹងនេះ CDC អំពាវនាវឲ្យប្រជាពលរដ្ឋ ដែលបានចូលផ្សារម៉ាក្រូអំឡុងពេលនោះ មកធ្វើតេស្តតាមទីតាំងកំណត់ដោយអាជ្ញាធរសុខាភិបាល ប្រសិនបើ "មានរោគសញ្ញា ដូចជាគ្រុនក្តៅ ក្អក កណ្តាស់ ឈឺបំពង់ក ឬពិបាកដកដង្ហើម"។ ប្រសិនបើមិនមាននោះទេ CDC ណែនាំឲ្យតាមដានសុខភាពផ្ទាល់ខ្លួន រយៈពេល ១៤ថ្ងៃ រាប់ចាប់ពីថ្ងៃទី២០ ខែកុម្ភៈ ២០២១៕