• 2021-03-01 14:15:32
  • ព័ត៌មាន

ណាហ្គា​សន្យា​ពង្រឹង​វិធានការ​សុវត្ថិភាព​របស់ក្រុមហ៊ុន​ខ្លួន ក្រោយ​ស្ម័គ្រ​ចិត្ត​ផ្អាក​បណ្ដោះអាសន្ន

  • 2021-03-01 14:15:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ណាហ្គា ដែល​ជា​ភាសា​អង់គ្លេស​ថា NagaCorp បាន​ស្ម័គ្រ​ចិត្ត​ផ្អាក​អាជីវកម្ម​របស់​ខ្លួន​បណ្ដោះអាសន្ន ក្រោយ​រក​ឃើញ​ថា​មាន​បុគ្គលិក​ចំនួន ១១នាក់​មាន​លទ្ធផល​វិជ្ជមាន​ជំងឺ​កូវីដ-១៩។

រូបភាព​ដោយ​៖ Ken Kobayashi

ក្នុង​សេចក្ដីប្រកាស​ជា​ភាសា​អង់គ្លេស​ សរសេរ​មក​ពី​ដែនដី​ហុងកុង ក្រុមហ៊ុន​បាន​ធ្វើការ​ផ្អាក​នេះ ដើម្បី​ពិនិត្យ​ឡើង​វិញ​នូវ​វិធានការ​បង្ការ និង​ការពារ​របស់​ខ្លួន ហើយ​ព្រម​ទាំង​លាង​សម្អាត​អគារ ក្នុង​គោលបំណង​ការពារ​បុគ្គលិក និង​ភ្ញៀវ​ចូល​មក​ទស្សនា។

NagaCorp បាន​លើកឡើង​ថា ​បុគ្គលិក​របស់​ខ្លួន​ចំនួន ៣ពាន់​នាក់​ត្រូវ​បាន​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ-១៩ កំឡុង​ថ្ងៃ​ទី២៧ ខែ​កុម្ភៈ កន្លង​ទៅ។ ក្រោយ​ពី​មាន​ការ​ពិភាក្សា​ជាមួយ​ក្រសួង​សុខាភិបាល ខ្លួន​ក៏​សម្រេច​ផ្អាក​បណ្ដោះអាសន្ន​តែ​ម្ដង​ទៅ។

ណាហ្គា​បាន​សង្កត់​ធ្ងន់​ថា យល់​ថាវិធានការ​ ដែល​មាន​ស្រាប់​របស់​ខ្លួន​មិន​ទាន់​គ្រប់គ្រាន់​នៅ​ឡើយ​ទេ ហើយ​មាន​បំណង​ពង្រឹង​ឲ្យ​ល្អ​ជាង​មុន​។ ខាង​ក្រុមហ៊ុន​នឹង​បើក​ឡើង​វិញ​ នៅ​ពេល​ដែល​ស្ថានភាព​ធូរ​ស្បើយ​ ដោយ​មាន​ការ​ពិគ្រោះ​យោបល់​ជាមួយ​ក្រសួងសុខាភិបាល​កម្ពុជា៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់