• 2021-03-02 07:06:59
  • ព័ត៌មាន

អាមេរិកនឹងទទួលបានវ៉ាក់សាំងកូវីដប្រភេទថ្មីទី៤នៅកំឡុងខែ ឧសភាខាងមុខនេះ

  • 2021-03-02 07:06:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហរដ្ឋអាមេរិកទើបបញ្ចប់ការធ្វើតេស្តទៅលើវ៉ាក់សាំងកូវីដប្រភេទថ្មីរបស់ខ្លួនដោយនឹងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅក្នុងប្រទេសនៅកំឡុងខែ ឧសភាខាងមុខនេះ។

វ៉ាក់សាំងការពារកូវីដប្រភេទថ្មីនេះត្រូវបានផលិតឡើងដោយក្រុមហ៊ុន Novavax ដែលមានទីស្នាក់ការនៅរដ្ឋ Maryland សហរដ្ឋអាមេរិកផ្ទាល់។ ចំណែករបាយការណ៍ធ្វើតេស្តពិសោធពីប្រទេសអង់គ្លេសវិញ បានបញ្ជាក់ថាវ៉ាក់សាំង Novavac នេះមានប្រសិទ្ធភាពរហូតដល់៩៦ភាគរយចំពោះកូវីដធម្មតា និង ៨៦ភាគរយចំពោះកូវីដបម្លែងខ្លួនថ្មី។

វ៉ាក់សាំងចំនួន១១០លានដូស នឹងផលិតរួចរាល់សម្រាប់ប្រើប្រាស់នៅទូទាំងប្រទេសនៅខែឧសភា។ នេះបើតាមការឲ្យដឹងពីនាយកប្រតិបត្តិ ក្រុមហ៊ុន Novavax លោក Stanley Erck ។

គួរបញ្ជាក់ផងដែរថា វ៉ាក់សាំងNovavax ត្រូវចាក់២ដូស ដោយនេះជាវ៉ាក់សាំងប្រភេទទី៤ហើយដែលអាមេរិកនឹងប្រើប្រាស់ដើម្បីការពារប្រជាជនពីមេរោគកូវីដ៕

ប្រភព៖ Reuters ប្រែសម្រួលដោយ៖ ម៉ែន សុធារិទ្ធ

មតិយោបល់