• 2021-03-02 09:33:25
  • ព័ត៌មាន

សន្សំលុយទៅ! ៣ឆ្នាំទៀត សណ្ឋាគារមួយនឹងបើកដំណើរការនៅទីអវកាស លើកដំបូង

  • 2021-03-02 09:33:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សណ្ឋាគារដំបូងគេបំផុតមួយនៅលើពិភពលោកនឹងចាប់ផ្តើមការសាងសង់តាមគម្រោងនៅក្នុងឆ្នាំ២០២៥។

តាមផែនការដែលគ្រោងទុក​សណ្ឋាគារនៅលើលំហអាកាសនេះ នឹងរួមបញ្ចូលមាន ភោជនីយដ្ឋាន រោងភាពយន្ត កន្លែងស្ប៉ា និង បន្ទប់សម្រាប់ភ្ញៀវស្នាក់នៅចំនូន៤០០នាក់។ ចំពោះអ្នកដែលចង់ស្នាក់នៅរយៈពេលវែងវិញ ខាងសណ្ឋាគារមានផ្តល់ជូន កន្លែងហាត់ប្រាណ ចង្ក្រានបាយសម្រាប់ធ្វើម្ហូប និង បារផឹកស្រាផងដែរ។

ចំពោះទំហំទឹកប្រាក់ដែលត្រូវចំណាយក្នុងគម្រោងសាងសង់សណ្ឋាគារនៅលើលំហអាកាសនេះ​មិនទាន់ដឹងថាត្រូវចំណាយអស់ប៉ុន្មាននោះទេ​ខណៈពេលដែលតម្លៃស្នាក់នៅទីនោះក៏មិនទាន់បានកំណត់ដូចគ្នា៕

ប្រភព៖ Space ប្រែសម្រួលដោយ៖ ម៉ែន សុធារិទ្ធ

មតិយោបល់