• 2021-03-03 03:50:00
  • ព័ត៌មាន

លើកទឹកចិត្តខ្លួនឯង ដោយដំបូន្មានពីស្រ្តីឆ្នើមក្នុងប្រវត្ដិសាស្រ្តទាំងនេះ

  • 2021-03-03 03:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេលដែលមានអារម្មណ៏ថាត្រូវការកម្លាំងចិត្តបន្ថែម អាចលើកទឹកចិត្តខ្លូនឯងដោយពាក្យពេចន៏របស់មនុស្សស្រីល្បីល្បាញក្នុងប្រវត្តិសាស្រ្តទាំងនេះបាន៖

"បើចង់បានតែសម្ដីវោហារ អោយពឹងពាក់មនុស្សប្រុស តែបើចង់បានការងារសាច់ការសម្រេចពិតៗ គួរតែពឹងពាក់មនុស្សស្រី" - Margaret Thatcher

"ខ្ញុំមើលឃើញរាងកាយរបស់ខ្ញុំជាឧបករណ៍ដើម្បីសម្រេចការងារតូចធំ មិនមែនគ្រាន់តែជាគ្រឿងលម្អនោះទេ" - Alanis Morissette

"ការអប់រំនិងការផ្តល់សិទ្ធិអំណាចដល់ស្ត្រីនៅពាសពេញពិភពលោកច្បាស់ជាអាចនាំឱ្យមានពិភពលោកនេះប្រកបដោយការយកចិត្តទុកដាក់ ភាពអត់ធ្មត់ យុត្តិធម៌ និង សន្តិភាពសម្រាប់មនុស្សជាតិ។" - Aung San Suu Kyi

"សំណួរនោះគឺមិនថាតើយើងអាចផ្លាស់ប្តូរបាន យើងកំពុងផ្លាស់ប្តូរយ៉ាងលឿនគ្រប់គ្រាន់ហើយនៅ" - Angela Merkel

"ខ្ញុំត្រូវបានគេហៅឈ្មោះជាច្រើនដូចជា អ្នកល្អឥតខ្ចោះ ពិបាកនឹងយល់ និង ងប់ងល់។ ខ្ញុំគិតថាវាត្រូវការការងប់ងល់ ស្វែងរកព័ត៌មានយ៉ាងល្អិតល្អន់បែបនេះហើយ ទើបអាចក្លាយជាសិល្បករដ៏ល្អម្នាក់បាន" - Barbra Streisand

"មានតែព្យាយាមធ្វើរឿងដែលមនុស្សភាគច្រើនគិតថាមិនអាចទៅរួចទេ ទើបអាចអភិវឌ្ឍន៏សមត្ថភាពការងារអ្នកបាន" - Bette Davis

"បើចង់ឃើញឥន្ធនូ មានតែត្រូវពិបាកទ្រាំនឹងភ្លៀងជោញជាំជាមុននោះទេ" - Dolly Parton

"មិនថាអាយុប៉ុន្មាននោះទេ ក៏ខ្ញុំមិនអាចនឹងមានអារម្មណ៏ថាស្កប់ស្កល់ ហើយចង់សំរាកអោយអ្នកជំនាន់ក្រោយបន្តការងារម្ថងនោះទេ។ ជីវិតមនុស្សត្រូវរស់នៅដោយមានន័យពេញលេញបំផុត មានភាពតែភាពងឿយឆ្លល់នោះទេដែលធ្វើអោយជីវិតនៅតែរស់រវើក។ ហេតុនេះទោះជាហេតុអ្វីក៏ដោយក៏មិនគួរបោះការរស់នៅបែបនេះនោះទេ" -Eleanor Roosevelt

"កុំបោះបង់អ្វីដែលអ្នកប្រាថ្នាចង់ធ្វើ អោយតែមានក្ដីស្រលាញ់ និង លើកទឹកចិត្ត ច្បាស់ជាជ្រើសរើសមិនខុសនោះទេ" - Ella Fitzgerald

"អ្នកមិនត្រូវជ្រើសរើសថាតើអ្នកនឹងត្រូវស្លាប់ឬពេលណានោះទេ។ អ្នកអាចសម្រេចចិត្តថាតើអ្នកនឹងត្រូវរស់នៅដោយរបៀបណា” - Joan Baez

"ខ្ញុំជាមនុស្សរឹងមាំ ខ្ញុំជាមនុស្សមានមហិជ្ជតា ហើយខ្ញុំដឹងយ៉ាងប្រាកដពីអ្វីដែលខ្ញុំចង់បាន បើវាធ្វើអោយក្លាយជា Bitch សម្រាប់អ្នកនោះ, អូខេ៎" - Madonna Ciccone

"ខ្ញុំជាឧទាហរណ៍នៃអ្វីដែលអាទៅរួច នៅពេលក្មេងស្រីតាំងពីដំបូងនៃជីវិតរបស់ពួកគេត្រូវបានគេស្រឡាញ់និងចិញ្ចឹមបីបាច់ដោយមនុស្សនៅជុំវិញពួកគេ។ ខ្ញុំត្រូវបានហ៊ុំព័ទ្ធដោយស្ត្រីដ៏អស្ចារ្យនៅក្នុងជីវិតរបស់ខ្ញុំដែលបានបង្រៀនខ្ញុំអំពីភាពរឹងមាំនិងសេចក្តីថ្លៃថ្នូរ។" - Michella Obama

ប្រភព៖ stylist ប្រែ​សម្រួល៖ Iv Madalen

មតិយោបល់