- 2021-03-03 04:12:04
- ព័ត៌មាន
អ្នកបរិស្ថាន ថាជញ្ជាំងការពារព្រំដែនរបស់ Trump ប៉ះពាល់ខ្លាំងដល់ការចល័តទីរបស់សត្វព្រៃ
- 2021-03-03 04:12:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកបរិស្ថាន ថាជញ្ជាំងការពារព្រំដែនរបស់ Trump ប៉ះពាល់ខ្លាំងដល់ការចល័តទីរបស់សត្វព្រៃ
ចន្លោះមិនឃើញ
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានបញ្ជាឲ្យបញ្ឈប់ការសង់ជញ្ជាំងនៅតាមបណ្តាយព្រំដែនរវាងប្រទេសម៉ិកស៊ិក និងសហរដ្ឋអាមេរិក ដោយរដ្ឋបាលរបស់លោក កំពុងពិចារណាអំពីការលុបចោលគម្រោងសាងសង់នេះ។
ជញ្ជាំងដែលចំណាយលុយដ៏មហាសាលគឺជា ផ្នែកមួយដ៏សំខាន់នៃរបៀបវារៈរបស់អតីតប្រធានាធិបតី Donald Trump។ អ្នកការពារបរិស្ថាននិយាយថា ការប្រញាប់ប្រញាល់សង់ជញ្ជាំង ក្នុងរយៈពេលចុងក្រោយនៃអាណត្តិរបស់រដ្ឋបាល Trump បានបង្កើតឲ្យមានបញ្ហាបរិស្ថានជាច្រើន នៅក្នុងដែនជម្រកសត្វព្រៃ ដែលពីមុនត្រូវបានទទួលការការពារ ដោយរដ្ឋាភិបាលសហព័ន្ធ និងជាទឹកដីរបស់ជនជាតិដើមផងដែរ។
Trump លើកផែនការសង់ជញ្ជាំងព្រំដែនរវាងអាមេរិក និងម៉ិកស៊ិក ដើម្បីទប់ស្កាត់ការឆ្លងដែនខុសច្បាប់ ការទប់ស្កាត់បទល្មើសព្រំដែន និងការជួញដូរថ្នាំញៀនជាដើម ដ៏គំរាមកំហែងខ្លាំងដល់សន្តិសុខអាមេរិក។ យ៉ាងណាជញ្ជាំងនេះបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន ពិសេសសត្វព្រៃពោលគឺខ័ណ្ឌចែក មិនឲ្យមានការផ្លាស់ទីទៅមក បាត់បង់វដ្ដធម្មជាតិពីមុន៕