• 2021-03-04 09:26:33
  • ព័ត៌មាន

សងសឹកភ្លាមៗមិនចាំយូរ ! មូលដ្ឋានទ័ពអាកាសអាមេរិកនៅអ៊ីរ៉ាក់ត្រូវ​បាញ់ស្រោចដោយគ្រាប់រ៉ុក្កែត

  • 2021-03-04 09:26:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មូលដ្ឋានទ័ពអាកាសអាមេរិកនៅទីក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់ ត្រូវបានគ្រាប់រ៉ុក្កែតបាញ់ស្រោចជាង១០គ្រាប់បណ្តាលឲ្យមានកងកម្លាំងអាមេរិកស្លាប់ម្នាក់និងផ្សេងទៀតរបូស ។

មូលដ្ឋានទ័ពអាកាស​អាមេរិក នៅអ៊ីរ៉ាក់

បើតាមការឲ្យដឹងពីលោកមេបញ្ជាការ កងទ័ពអាមេរិក Wayne Marotto គ្រាប់​រ៉ុក្កែត​ទាំង​នោះ​ត្រូវ​បាន​បាញ់​ចំមូលដ្ឋាន​ទ័ព​អាកាស​ Ain al-Asad ​ក្នុង​ខេត្ត​ Anbar ​នៅ​វេលា​ម៉ោង​៧​និង​២០​នាទី​ព្រឹក។​ កងកម្លាំងជាប់កិច្ចសន្យាអាមេរិកម្នាក់បានស្លាប់និងមួយចំនួនទៀតរងរបួស។ យោធាអ៊ីរ៉ាក់ចេញសេចក្តីប្រកាសថា គេបានរកឃើញជើងទម្រសម្រាប់បាញ់រ៉ុក្កែតនោះហើយ ដោយសន្និដ្ឋានថាអាចជាការសកសឹងពីសំណាក់កងជីវពលអ៊ីរ៉ង់ ទៅលើសហរដ្ឋអាមេរិក។

គ្រាប់រុ៉ក្កែតបាញ់ស្រោចមកលើមូលដ្ឋានទ័ពអាមេរិក

មូលដ្ឋានទ័ពកងជីវពលដែលគាំទ្រដោយអ៊ីរ៉ង់នៅសុីរី ត្រូវបានលោកប្រធានាធិបតី ចូ បៃដិន បញ្ជាឲ្យបើកការវាយប្រហារកាលពីពេលថ្មីនេះៗ។ ការបាញ់ប្រហារដោយគ្រាប់រ៉ុក្កែតជាង ១០ គ្រាប់ ទៅលើមូលដ្ឋានទ័ពអាមេរិកនៅទឹកដីអ៊ីរ៉ាក់នេះអាចជាហេតុផលមួយក្នុងការសងសឹងទៅលើចំណាត់ការបស់រដ្ឋបាលក្រុងវ៉ាសុីនតោន។​ បន្ទាប់ពីការវាយប្រហារដោយគ្រាប់រ៉ុក្កែត នៅ​មិន​ទាន់​មាន​ក្រុម​ណាមួយ​ហ៊ានប្រកាស​ទទួល​ខុស​ត្រូវចំពោះ​ការ​វាយ​ប្រហារ​នេះ​នៅ​ឡើយ​ទេ៕

យន្តហោះគ្មានមនុស្សបើករបស់អាមេរិក

ប្រភព៖ Foxnews ប្រែសម្រួលដោយ៖ ម៉ែន សុធារិទ្ធ

មតិយោបល់
អត្ថបទពេញនិយម