• 2021-03-11 08:18:28
  • ព័ត៌មាន

បន្ធូរអារម្មណ៍ពីស្ថានភាពកូវីដ១៩ ងាកមកមើលកន្លែងថតស្អាតៗច្រើនណាស់ ហើយទេសភាពវិញក៏ល្អកប់តែម្តង !

  • 2021-03-11 08:18:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទេសភាពស្រុកស្រែ វាលស្រូវពណ៌ខៀវខ្ចី បាននឹងកំពុងទាក់ភ្នែកអ្នកបានឃើញឲ្យស្លុងអារម្មណ៍ទៅកាន់កន្លែងមួយ ដែលនៅមិនឆ្ងាយប៉ុន្មានពីស្រុកបន្ទាយស្រី ដែលមានកន្លែងថតរូបស្អាតៗ និងអាចអង្គុយលេងស្រូបយកខ្យល់អាកាសបរិសុទ្ធពេលព្រឹកព្រលឹម សប្បាយជួបជុំជាលក្ខណៈគ្រួសារ មិត្តភក្តិ បងប្អូន នាថ្ងៃចុងសប្តាហ៍ ពិសារអាហារដ៏ឈ្ងុយឆ្ងាញ់។

និយាយពីកន្លែងកំសាន្តវិញ មានលក្ខណៈជាខ្មែរពិតៗ ស្ពានឈើដែលអាចដើរបានយ៉ាងរំភើយ មិនបារម្ភខ្លាចបាក់ធ្លាក់ មិនត្រឹមតែប៉ុណ្ណោះ គឺមានកន្លែងថតរូបជាច្រើនទៀតដូចជា បេះដូងឬស្សី ទោងរង្វង់ ធ្វើពីឬស្សី និងមានកន្លែងយ៉ាងច្រើនទៀត។ ទៅឲ្យបានមុនគេ ថតបានមុនគេ ទុកគ្រាន់អួតមិត្តភក្តិ។

យ៉ាងណាមិញ កុំទាន់អាលទៅឥលូវណា ព្រោះទាល់ថ្ងៃទី ២២ ខែ មិនា ទើបបើកឲ្យចូលលេង ចឹងហើយបបួលគ្នាឲ្យហើយទៅ ដល់ថ្ងៃបើកទៅលេងតែម្តង ៕

អត្ថបទ ៖ Art

មតិយោបល់