• 2021-03-08 02:39:55
  • ព័ត៌មាន

ហាមធ្វើរឿងទាំងអស់នេះជាដាច់ខាត ប្រសិនបើមិនចង់ជាប់គុកនៅកូរ៉េខាងជើង

  • 2021-03-08 02:39:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កូរ៉េខាងជើង ជាប្រទេសមួយ ដែលត្រូវបានដាក់បម្រាមយ៉ាងតឹងរឹង ចំពោះភ្ញៀវទេសចរបរទេស។ ប្រទេសមានព្រំដែនជាប់កូរ៉េខាងត្បូងមួយនេះ មិនបានបើកទូលាយ ចំពោះអ្នកដែលចង់ ទៅទស្សនានៅក្នុងប្រទេសខ្លួនឡើយ។ ប្រសិនបើអ្នកមានគម្រោង ចង់ទៅលេងកូរ៉េខាងជើង គប្បីយល់ដឹងពីច្បាប់និងបម្រាម ដែលគេហាមប្រាមមិនឲ្យធ្វើ នៅក្នុងប្រទេសផ្តាច់ការមួយនេះ ។

ច្បាប់និងបម្រាមទាំង ១២ នៅក្នុងប្រទេសកូរ៉េខាងជើង ៖

១. ខោ ខោប៊យពណ៌ខៀវ មិនអនុញ្ញាតឲ្យស្លៀក

២. ប្រព័ន្ធ Wifi រួមទាំងការបើកចូលគេហទំព័រត្រូវបានហាមឃាត់

៣. ភ្ញៀវទេសចរបរទេសមិនអាចប្រើលុយក្នុងស្រុកបានទេ ត្រូវប្រើលុយដុល្លារអាមេរិកជំនួសវិញ

៤. អ្នកមិនអាចទិញអចលនទ្រព្យនៅក្នុងប្រទេសនេះបានទេ

៥. ការទិញឡានយកមកជិះស្ទើរតែមិនអាចទៅរួច ព្រោះឡានមានតម្លៃថ្លៃ ចំណែកអ្នកដែលមានឡានជិះសុទ្ធសឹងតែជាអ្នកមាន និង មន្រ្តីមានអំណាចធំៗក្នុងជួររដ្ឋាភិបាល

៦. អ្នកមិនអាចហៅទូរស័ព្ទចេញទៅក្រៅប្រទេសដោយប្រើប្រាស់ សុីមកាត ក្នុងស្រុកបានទេ

៧. មិនមានប្រព័ន្ធទឹកក្តៅដើម្បីងូតនៅក្នុង បន្ទប់ទឹកទេ

៨. ភេសជ្ជៈ កូកា កូឡា មិនមានលក់នៅក្នុងប្រទេសនេះទេ

៩. ការធ្វើដំណើរចេញទៅក្រៅប្រទេសគឺបានហាមប្រាម ចំពោះប្រជាជនកូរ៉េខាងជើង

១០. អាហារ McDonald’s ដែលជាប្រភេទអាហារ Fast Food ដ៏ល្បីនៅលើពិភពលោកត្រូវបានហាមឃាត់មិនឲ្យលក់

១១. ភ្ញៀវទេសចរបរទេសមិនអនុញ្ញាតឲ្យថតរូប ឬ និយាយជាមួយប្រជាជនកូរ៉េខាងជើងបានទេប្រសិនបើមិនមានការចាំបាច់ណាមួយ

១២. ម៉ូតសក់ត្រូវបានកំណត់ដោយរដ្ឋ

ប្រភព៖ Brightside ប្រែសម្រួល ៖ ពិទូ

មតិយោបល់