• 2021-03-11 04:19:39
  • ព័ត៌មាន

មិនដែលចេះតិច! អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសផ្ដល់ ៣ លានដុល្លារ ដើម្បីទប់ស្កាត់ កូវីដ១៩

  • 2021-03-11 04:19:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នៅថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២១ ប្រកាសជួយថវិកាចំនួន៣លានដុល្លាអាមេរិក តាមរយៈសម្តេចតេជោ ហ៊ុន សែន ដើម្បីទប់ស្កាត់ កូវីដ១៩ ដែលកំពុងរាតត្បាតពេញប្រទេស ។ នេះជាគំរូដ៏ល្អមួយក្នុងនាមជា ខ្មែរជួយខ្មែរក្នុងគ្រាមានអាសន្ន។

អ្នកឧកញ៉ា បានបង្ហោះនៅលើ ផេកហ្វេសប៊ុកថា ៖ "ខ្ញុំបាទ ឡេង ណាវ៉ាត្រា និងក្រុមគ្រួសារសូមជួយតាមរយ:សម្ដេចតេជោដើម្បីទប់ស្កាត់ជំងឺ កូវីដ១៩ ចំនួន ៣លានដុល្លា ។ ខ្ញុំមិនអាចរស់នៅតែឯង បើប្រទេសជាតិមានចលាចល គ្មានស្ថេរភាព គ្មានសុខសន្តិភាព ខ្ញុំក៏មិនដឹងយកលុយទាំងនេះទៅចាយឯណាដែរ ខ្ញុំកើតនៅកម្ពុជាស្លាប់នៅកម្ពុជា ជួយប្រជាជនកម្ពុជា ជាតួនាទីរបស់យើងទាំងអស់គ្នា សាមគ្គីភាពទើបមានភាពរឹងមាំ ពេលនេះមិនមែនជាពេលបន្ទោសអ្នកណាម្នាក់ទេ តែជាពេលយើងត្រូវសាមគ្គីគ្នា។ សូមបញ្ជាក់ទៅដល់បងប្អូន ខ្ញុំមិនមែនជាអ្នកមានលុយច្រើននោះទេតែខ្ញុំមានបេះដូងស្រឡាញ់ប្រទេសជាតិរបស់យើង ហើយក៏មិនអាចអោបដៃឈរមើលឱ្យថ្នាក់ដឹកនាំទទួលអំរែកតែម្នាក់ឯងដែរ"។

គួរបញ្ជាក់ផងដែរថា អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏ធ្លាប់បានចូលរួមបរិច្ចាគថវិកា ១លានដុល្លា ទៅដល់រដ្ឋាភិបាលក្នុងការទិញវ៉ាក់សាំងកាលពីលើកមុនម្តងរូចមកហើយ៕

អត្ថបទ ៖ ពិទូ

មតិយោបល់