• 2021-03-12 03:52:10
  • ព័ត៌មាន

អាចម៍​ផ្កាយ​ទំហំ​ធំ​ជាង​តារាង​បាល់​ជិត​១០​ដង​ នឹង​ហោះ​មក​ក្បែរ​គន្លង​​ផែនដី​នៅ​ចុង​ខែ​នេះ​

  • 2021-03-12 03:52:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាចម៍ផ្កាយ​ធំ​បំផុត​មួយ​​​នឹង​ហោះ​ឆ្លងកាត់​ផែនដី​​​នៅ​ចម្ងាយ​ប្រមាណ​ត្រឹម​ ២លាន​គីឡូម៉ែត្រ​ពី​ភព​ផែនដី​​នៅ​ថ្ងៃ​ទី ២១ ខែ​មីនា​​ខាង​មុខ​នេះ​។

ការ​ហោះ​មក​ក្បែរ​ភព​ផែនដី​នេះ​ នឹង​​​​អនុញ្ញាត​ឱ្យ​តារាវិទូ​មើល​ឃើញ​អាចម៍ផ្កាយ​​ឈ្មោះ 2001 FO32បាន​កៀក​បំផុត​។ 2001 FO32 ត្រូវ​​​ប៉ាន់ស្មាន​ថា​មាន​អង្កត់ផ្ចិត​ប្រហែល ៩១៥ ម៉ែត្រ ​ពោល​គឺ​ធំ​ជាង​តារាង​បាល់ទាត់​៩​ដង​ អ្នក​វិទ្យាសាស្ត្រ​​​​រក​ឃើញ​វា​កាលពី ២០​ឆ្នាំមុន​។​

អង្គការ​ណា​សា​ឲ្យ​ដឹង​​ថា អាចម៍​ផ្កាយ 2001 FO32 នឹង​ឆ្លងកាត់​ក្នុង​ល្បឿន​ប្រមាណ ១២៤​០០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង គឺ​លឿន​ជាង​ល្បឿន​របស់​អាចម៍ផ្កាយ​ភាគច្រើន​ដែល​ធ្លាប់​ហោះ​កាត់​ផែនដី​​ យើង​នេះ​៕​​

ប្រភព៖ NASA ប្រែសម្រួល៖ សៀនហួរ

មតិយោបល់