• 2021-03-16 07:05:09
  • ព័ត៌មាន

ឧកញ៉ា ឌួង ឆាយ ប្រាប់ហេតុផលគួរឱ្យភ្ញាក់ផ្អើលមួយ ឈានដល់ទះតប់អតីតភរិយា មិនសំចៃដៃ

  • 2021-03-16 07:05:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅព្រឹកថ្ងៃទី ១៦ មីនា ២០២១ នេះ ក្រោយផ្ទុះកក្រើកវីដេអូវាយប្រើអំពើហិង្សាគួរឱ្យតក់ស្លុត ទៅលើអតីតភរិយា ឧកញ៉ា ឌួង ឆាយ បានចេញមុខធ្វើការបកស្រាយ ទៅលើករណីហិង្សានេះហើយ ។

និយាយម្ដងហើយម្ដងទៀត ក្នុងវីដេអូ Live នោះ លោកឧកញ៉ា ឌួង ឆាយ បានប្រាប់ដដែលៗថា ហេតុផលចម្បងដែលធ្វើឱ្យរូបលោកឈានដល់ការប្រើអំពើហិង្សាលើលោកស្រី ដេត ម៉ាលីណា ព្រោះអតីតភរិយារបស់លោកបង្ខំឱ្យលោកក្រៀវ (កាត់ប្រដាប់ភេទ) ។ នេះអាចជាហេតុផលមួយគួរឱ្យភ្ញាក់ផ្អើ​លមួយសម្រាប់មហាជន ហើយក្នុងនោះផងដែរស្ទើរតែមិនគួរឱ្យជឿនោះទេ សម្រាប់អ្នកដែលកំពុងតាមដានរឿងនេះ ។ ចំណុចនេះនឹងរង់ចាំការឆ្លើយតបវិញពីលោកស្រី ដេត ម៉ាលីណា។

ក្រៅពីហេតុផលខាងលើនេះ លោកឧកញ៉ា ឌួង ឆាយ ប្រាប់ទៀតថា ក្នុងថ្ងៃដែលកើតអំពើហិង្សានោះ គឺខ្លួនមានជាតិស្រវឹងនៅក្នុងខ្លួន ស្របពេលដែលលោកបានដើរចូលផ្ទះឮតែសម្រែកកូនស្រីយំកងរំពងពេញផ្ទះ ។ ដោយសារជាតិសុរាបាំងមុខ គួបផ្សំជាមួយកំហឹងក្នុងខ្លួនទៀតនោះ ធ្វើឱ្យលោកពុះកញ្ជ្រោលខ្លាំង រហូតអត់ទ្រាំមិនបានលើកដៃវាយភរិយាយ៉ាងធ្ងន់ធ្ងរនៅចំពោះមុខកូនថែមទៀត ។

យ៉ាងណាក្ដីបើទោះបីនេះជាកាលើកឡើងពីសំណាក់ លោកឧកញ៉ា ឌួង ឆាយ ដើម្បីឆ្លើយតបទៅនឹងទង្វើដែលខ្លួនបានប្រព្រឹត្តិនោះ ប៉ុន្តែមហាជនហាក់មិនសូវបង្ហាញការគាំទ្រ ចំពោះការប្រើប្រាស់ហិង្សាលើស្ត្រីភេទ ដែលជានារីទន់ខ្សោយនោះទេ ។ វីដេអូ Live ផ្ទាល់នោះផងដែរ ត្រូវបានមហាជនតាមដានរហូតដល់ជាង ១០ម៉ឺននាក់ ពេលកំពុងផ្សាយផ្ទាល់នោះ និងមានអ្នកចែករំលែករាប់ម៉ឺននាក់ ។ ដោយឡែកមហាជនមានសិទ្ធិត្រឹមបញ្វេញមតិប៉ុណ្ណោះ ចំពោះការឈានដល់ដំណោះស្រាយណាមួយនេះ មានតែរង់ចាំតាមដានបន្តទៀត ខណៈរឿងនេះដែរពេលនេះបានដឹងឮទៅដល់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាទៀតផង ៕

គួរបញចាក់ឲ្យដឹងទៀតថា នៅរាត្រីថ្ងៃទី ១៥ មីនា ២០២១ នេះ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកនៅកម្ពុជា ផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ក្រោយអតីតភរិយាឧកញ៉ា ឌួង ឆាយ គឺលោកស្រី ដេត ម៉ាលីណា បានទម្លាយវីដេអូសកម្មភាពឈ្លោះទាស់ទែងគ្នា នៅក្នុងភូមិគ្រឹះ ដែលអ្នកទាំងពីរធ្លាប់រួមរស់ជាមួយគ្នា ដោយក្នុងនោះបានបង្ហាញសកម្មភាពវាយតប់ ប្រើអំពើហិង្សាគួរឱ្យតក់ស្លុតជាមួយនឹងសម្រែកកូនៗយំពេញផ្ទះ ៕

វីដេអូបកស្រាយ របស់លោកឧកញ៉ា ឌួង ឆាយ៖

អត្ថបទ ៖ មេខាឡា

មតិយោបល់