• 2021-03-17 02:06:50
  • ព័ត៌មាន

សម្តេច ហ៊ុន សែន ៖ នៅពេលខាងមុខនេះ វ៉ាក់សាំងចំនួន ១លាន ៥០ម៉ឺនដូស នឹងមកដល់កម្ពុជាបន្ថែមទៀត

  • 2021-03-17 02:06:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា វ៉ាក់សាំងការពារកូវីដ-១៩ ចំនួន ១លាន ៥០ម៉ឺនដូស នឹងមកដល់កម្ពុជាបន្ថែមទៀតនៅពេលខាងមុខនេះ។

សម្តេចមានប្រសាសន៍ក្នុងសារជាសំឡេងមួយកាលកាលពីយប់ថ្ងៃទី ១៦ មីនា ២០២១ នេះថា ៖ "យើងអត់មានអាថ៌កំបាំងអ្វីជាមួយប្រជាជនយើងទេ។ យើងត្រូវចាក់ឱ្យប្រជាជនយើងក្នុងរង្វង់ ១០ ទៅ ១៣លាននាក់ ដោយពេលនេះយើងបានចុះត្រាទិញជាមួយក្រុមហ៊ុនផលិតវ៉ាក់សាំងរួចរាល់ហើយ។ បើតាមព័ត៌មានវ៉ាក់សាំងចិន សុីណូវ៉ាក់ (Sinovac) នឹងមកដល់ ១ លាន ៥សែនដូសនៅពេលខាងមុខនេះ ហើយ AstraZenca នឹងមកដល់ជាបន្តបន្ទាប់ទៀត”។

គួរឱ្យដឹងផងដែរថា វ៉ាក់សាំងរបស់អាមេរិក Johnson & Johnson ដែលចាក់តែមួយដូសមានប្រសិទ្ធិភាពការពារខ្ពស់នោះ ក៏ត្រូវបានសម្តេចកំពុងស្វះស្វែងរកទិញដើម្បីទុកចាក់ឱ្យ ប្រជាជនកម្ពុជាក្នុងរង្វង់១០ទៅ១៣លាននាក់ផងដែរ៕

អត្ថបទ ៖ ពិទូ

មតិយោបល់