• 2021-03-19 07:44:04
  • ព័ត៌មាន

៩ចំណុច ដែលបងប្អូនខ្មែរគួរដឹងពី ព្រះមហាវិមលធម្ម ពិន សែម​ ព្រះចៅអធិការវត្តរាជបូណ៌

  • 2021-03-19 07:44:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រះមហាវិមលធម្ម សិរីសុវណ្ណោ ពិន សែម ព្រះរាជាគណៈថ្នាក់ទោ សមាជិកថេរសភាសង្ឃ ជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយក និងជាព្រះគ្រូចៅអធិការវត្តរាជបូណ៌។ ព្រះតេជព្រះគុណ គឺជា​បុព្វជិត​មួយរូប ដែលប្រជាពុទ្ធបរិស័ទទាំងក្នុង និង ក្រៅប្រទេស មានសទ្ធាជ្រះថ្លា ឧបត្ថម្ភគ្រាំទ្រ យ៉ាងខ្លាំងក្លា រឹងរិតតែធ្វើឱ្យព្រះពុទ្ធសាសនា រីកសាយផ្សាយចេញទៅ គួរឱ្យមានមោទនភាព ។ ខាងក្រោមគឺការពិត ៩ចំណុច ដែលបងប្អូនខ្មែរគួរដឹងពីព្រះអង្គ៖

១.ជាព្រះថេរៈចាស់វស្សាមួយរូបដែលបួសមួយជីវិតដើម្បីបូជាព្រះពុទ្ធសាសនា។

២.ជាព្រះថេរៈដែលមានគុណធម៌ខ្ពង់ខ្ពស់ ហើយបានសាងប្រយោជន៍ជាច្រើនចំពោះជាតិនិងសាសនា។

៣.ជាព្រះថេរៈដែលមានចំណេះដឹងពហុជំនាញ និងមានទស្សនៈអប់រំជ្រាលជ្រៅ (ពាក្យស្លោកមួយចំនួនរបស់ព្រះមហាអាចយកមកធ្វើជាគោលបដិបត្តិក្នុងការអប់រំជីវិតប្រចាំថ្ងៃ)។

៤.ការបង្រៀនសិស្សរបស់ព្រះមហាផ្តោតខ្លាំងលើចំណុចទាំងពីរគឺ ចំណេះដឹង និងគុណធម៌។

៥.ក្រោមការដឹកនាំនិងគ្រប់គ្រងរបស់ព្រះមហាគឺមានការអនុវត្តវិន័យយ៉ាងតឹងរឹង និងប្រកបដោយតម្លាភាព គ្មានការលើកលែងចំពោះអ្នកខុស តែមានការលើកទឹកចិត្តចំពោះអ្នកត្រូវ។

៦.ព្រះមហាមានរបៀបរស់នៅប្រចាំថ្ងៃមានសណ្តាប់ធ្នាប់ល្អ មានរបៀបវិន័យរៀបរយ និងមានអនាម័យស្អាតជានិច្ចមិនថាចំពោះព្រះកាយផ្ទាល់ទេ សូម្បីកុដិ និងទីអារាមវត្តទាំងមូលក៏ស្អាតដែរ។

៧.ជាព្រះថេរៈដែលហ៊ាននិយាយត្រង់ៗក្នុងការកែលម្អបុគ្គលនិងសង្គម តែប្រកបដោយព្រះទ័យមេត្តា។

៨.មិនជាប់ជំពាក់ក្នុងលាភ យស និងតួនាទី តែជាប់ជំពាក់ក្នុងការងារជួយប្រទេសជាតិ និងព្រះពុទ្ធសាសនា។

៩.សិស្សគណដែលតស៊ូអត់ធ្មត់សិក្សាក្នុងសំណាក់ព្រះមហាបាន គឺសុទ្ធតែក្លាយជាអ្នកប្រាជ្ញ បញ្ញវន្ត និងទទួលបាននូវភាពជោគជ័យក្នុងជីវិត មិនថាចំពោះការងារ ឬរឿងគ្រួសារ ជាពិសេសក្លាយជាធនធានមនុស្សដ៏ល្អក្នុងសង្គមគ្រប់ៗគ្នា៕

កែសម្រួល៖ សៀនហួរ

មតិយោបល់