• 2021-03-19 08:40:43
  • ព័ត៌មាន

បារាំងប្រកាសបិទទីក្រុងប៉ារីស ក្រោយរលកទី៣ ជាមេរោគបំប្លែងខ្លួនថ្មី វាយលុកខ្លាំង

  • 2021-03-19 08:40:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេសបារាំងបានប្រកាសបិទទីក្រុងប៉ារីសជាថ្មីម្តងទៀតហើយ ដោយសារកំណើនអ្នកឆ្លងកូវីដកើនដល់ ៣៥០០០ នាក់ត្រឹមរយៈពេល ២៤ម៉ោងប៉ុណ្ណោះ។

លោកនាយករដ្ឋមន្រ្តីបារាំង Jean Castex បានបញ្ជាក់ថា ការបិទទីក្រុងប៉ារីសលើកនេះគឺមិនសូវតឹងរុឹង ដូចកាលពីលើកមុនទេ ដោយប្រជាជននៅតែអាចដើរហាត់ប្រាណនៅចម្ងាយ ១០គីឡូម៉ែត្រពីផ្ទះ ហើយសាលារៀនមិនមានការបិទនោះទេ ពោលគឺនៅតែបើកដំណើរការដូចធម្មតា។ ចំពោះហាងលក់ទំនិញផ្សេងៗ រដ្ឋាភិបាលមិនបង្ខំឱ្យផ្អាកអាជីវកម្មទេ ប៉ុន្តែត្រូវគោរពតាមស្តង់ដារអនុវត្តវីធានអនាម័យឱ្យបានតឹងរុឹង និងហ្មត់ចត់។

គួរបញ្ជាក់ឱ្យដឹងថា នាយករដ្ឋមន្រ្តីបារាំង បារម្ភពីហានិភ័យខ្ពស់នៃការឆ្លងកូវីដ រលកទី៣ គឺដោយសារតែមានប្រជាជនបារាំងភាគច្រើននៅមិនទាន់ទទួលបានវ៉ាក់សាំងការពារនៅឡើយ ដោយកកម្មវិធីចាក់វ៉ាក់សាំង អាស្រ្តាហ្សេណេកា ត្រូវបានផ្អាកបន្ទាប់ពីរកឃើញមានបញ្ហាមិនប្រក្រតីកើតឡើងបន្ទាប់ពីចាក់ហើយ៕

ប្រភព៖ BBC ប្រែសម្រួល ៖ ពិទូ

មតិយោបល់