• 2021-03-22 02:44:53
  • ព័ត៌មាន

ខណៈនេះជប៉ុនកំពុងជួបគ្រោះរញ្ជួយដីកម្រិតធ្ងន់ អាចជាសញ្ញានៃរលកយក្ស​ស៊ូណាមិជាថ្មី

  • 2021-03-22 02:44:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេសជប៉ុនទទួលរងគ្រោះនៃការរញ្ជយដីនៅតំបន់ភាគខាងជើងប្រទេសសម្លាប់ជីវិតប្រជាជន៩នាក់ និងបង្កឱ្យមានការខូចខាតទ្រព្យសម្បត្តិ រួមមានផ្លូវថ្នល់ និង ផ្ទះសម្បែង។

តាមរយៈការចុះផ្សាយរបស់សារព័ត៌មានជប៉ុន NHK Worldបានឱ្យដឹងថា ការរញ្ជួយដីកាលពីថ្ងៃសៅរ៍ ទី២០ ខែមីនា ឆ្នាំ ២០២១ នៅខេត្ត Mayagi ភាគខាងជើងប្រទេសបានសម្លាប់ជីវិតប្រជាជន៩នាក់ និង បង្កឱ្យមានការខូតខាតទ្រព្យសម្បត្តិមួយចំនួនថែមទៀតផង។ បើតាមការបញ្ជាក់ពី មន្រ្តីមូលដ្ឋាននៅទីនោះ គេនៅមិនទាន់ដឹងថាមាន អ្នករងរបួសប៉ុន្មាននាក់នៅឡើយទេ។គ្រោះរញ្ជួយដីនៅ ខេត្ត Mayagi រាប់ចូលជាការរញ្ជួយដីកម្រិតធ្ងន់ធ្ងរមួយដែលមានកម្រិតរញ្ជួយរហូតដល់ ៧,២ រុិកទ័រ។

គួរឱ្យដឹងថា នៅប្រទេសជឿនលឿនខាងបច្ចេកវិទ្យាមួយនេះ គ្រោះរញ្ជួយដីតែងកើតមានឡើងជាញឹកញាប់មិនដែលខាន។ យ៉ាងណាមិញ គ្រោះរញ្ជួយដីកាលពីថ្ងៃទី២០ ខែមីនា គេសន្និដ្ឋានថាមានភាគរយខ្ពស់ក្នុងការដែលអាចបង្កើតឱ្យមានរលកយក្ស ស៊ូណាមិ៕

ប្រភព៖ NHK ប្រែសម្រួល៖ ពិទូ

មតិយោបល់