- 2021-03-23 07:30:11
- ព័ត៌មាន
ទីបំផុត ពូទីន ចាក់វ៉ាក់សាំងប្រទេសខ្លួនឯង ព្រោះមិនទុកចិត្តផលិតផលប្រទេសផ្សេង ពិេសេសរបស់អាមេរិក
- 2021-03-23 07:30:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីបំផុត ពូទីន ចាក់វ៉ាក់សាំងប្រទេសខ្លួនឯង ព្រោះមិនទុកចិត្តផលិតផលប្រទេសផ្សេង ពិេសេសរបស់អាមេរិក
ចន្លោះមិនឃើញ
លោកប្រធានាធិបតីរុស្សី វ៉្លាឌីមា ពូទីន ទីបំផុតសម្រចចិត្តចាក់វ៉ាក់សាំងការពារកូវីដនៅថ្ងៃស្អែកនេះហើយ ក្រោយលោកចំណាយពេលយូរគួរសមក្នុងការអនុម័តដាក់ឱ្យប្រើជាផ្លូវការវ៉ាក់សាំងការពារកូវីដរបស់រុស្សីប្រភេទ Sputnik V។ បុរសខ្លាំងរូបនេះមិនទុកចិត្តវ៉ាក់សាំងរបស់ប្រទេសណា ក្រៅពីវ៉ាក់សាំងផលិតដោយរុស្សីផ្ទាល់ឡើយ។
ក្រុងមូ៉ស្គូល បានថ្លែងថា លោកពូទីន នឹងចាក់វ៉ាក់សាំងប្រភេទ Sputnik V ដែលស្រាវជ្រាវនិងផលិតដោយក្រុមអ្នកវេជ្ជសាស្រ្តនៅក្នុងប្រទេសរុស្សីផ្ទាល់តែម្តង។ វ៉ាក់សាំង Sputnik V នេះកំពុងត្រូវប៉ាន់នៅតំបន់អឺរ៉ុបក្រោយការធ្វើតេស្តបង្ហាញថាមានប្រសិទ្ធភាពខ្ពស់បើធៀបទៅនឹងវ៉ាក់សាំងផលិតដោយប្រទេសដទៃទៀត។
ចំណែកទីភ្នាក់ងារឱសថប្រចាំទ្វីបអឺរ៉ុប បានបង្ហាញទិន្នន័យបញ្ជាក់ថា វ៉ាក់សាំង Sputnik V ពិតជាមានប្រសិទ្ធភាពខ្ពស់ដូចការអះអាងរបស់មន្រ្តីសុខាភិបាល រុស្សីពិតប្រាកដមែន។ គួរឱ្យដឹងផងដែរថា ប្រទេសដែលមានផ្ទៃដីធំជាងគេលើលោកមួយនេះ មានសមត្ថភាពផលិតវ៉ាក់សាំងការពារកូវីដ បានចំនួន ៣ប្រភេទហើយ៕