• 2021-03-24 02:43:15
  • ព័ត៌មាន

កូរ៉េខាងជើង បាញ់បង្ហោះមីសុីលច្រើនគ្រាប់បង្អួត អាមេរិក ជាពិសេសសម្ញែងដល់រដ្ឋបាលលោក បៃដិន

  • 2021-03-24 02:43:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កូរ៉េខាងជើង បានបាញ់បង្ហោះមីសុីលជាច្រើនគ្រាប់ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់មន្រ្តីជាន់ខ្ពស់អាមេរិកមកកាន់ទីក្រុង សេអ៊ូ។ បើតាមការសន្និដ្ឋាននេះជាការឌឺដងផ្លែផ្កាទៅកាន់អាមេរិកពីសំណាក់ប្រទេសកាន់របបកុម្មុយនិស្តមួយនេះ។

មីសុីលជាច្រើនគ្រាប់ ត្រូវបានក្រុងព្យុងយ៉ាងបាញ់សម្ញែងទៅលើអាកាស កាលពីពេលថ្មីៗនេះដោយមានមីសុីលខ្លះជាប្រភេទ short-range និង ខ្លះទៀតជាប្រភេទ បាលីស្ទីក (ballistic)។

គួរឱ្យដឹងថា មេដឹកនាំ គីម ជុនអ៊ុនធា្លប់បានព្រមានទៅក្រុងវ៉ាសុីនតោនថា បើចង់សុខខ្លួន សូមកុំប៉ះពាល់ កិច្ចការកូរ៉េខាងជើង ជាពិសេសលូកលាន់កម្មវិធីអភិវឌ្ឍអាវុធនុយក្លែអ៊ែរបស់ខ្លួន។ កន្លងមកមេដឹកនាំរូបនេះធ្លាប់បានថ្លែងថា កូរ៉េខាងជើងផលិតអាវុធនុយក្លែអ៊ែឡើងក្នុងគោលបំណងទុកដើម្បីការពារប្រទេសប៉ុណ្ណោះ មិនមានចេតនាទុកធ្វើសង្គ្រាមជាមួយប្រទេសណាមួយនោះទេ៕

ប្រភព៖ Channelnewsasia ប្រែសម្រួល ៖ ពិទូ

មតិយោបល់