- 2021-03-26 07:24:08
- ព័ត៌មាន
កូរ៉េខាងជើង សាកល្បងបាញ់មីសុីលប្រភេទថ្មី មានសមត្ថភាពអាចបំពាក់ក្បាលគ្រាប់នុយក្លែអ៊ែ
- 2021-03-26 07:24:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូរ៉េខាងជើង សាកល្បងបាញ់មីសុីលប្រភេទថ្មី មានសមត្ថភាពអាចបំពាក់ក្បាលគ្រាប់នុយក្លែអ៊ែ
ចន្លោះមិនឃើញ
យោងតាមរបាយការណ៍ ដែលបង្ហាញដោយ ទីភ្នាក់ងារ ស៊ើបអង្កេតកូវ៉េខាងត្បូង បានឱ្យដឹងថា កូរ៉េខាងជើងបានបាញ់សាកល្បងមីសុីលប្រភេទថ្មីរបស់ខ្លួនកាលពីថ្ងៃទី ២៥ ខែមីនា ម្សិលមិញ។
គួរឱ្យដឹងថា មីសុីលប្រភេទថ្មីដែលកូរ៉េខាងជើងបាញ់សាកល្បងបានជោគជ័យនេះ ជាប្រភេទ មីសុីលបាលីស្ទីក (ballistic missile) ទម្ងន់ ២,៥ តោន មានសមត្ថភាពអាចបំពាក់ក្បាលគ្រាប់នុយក្លែអ៊ែ បាន។
លោកអគ្គមេបញ្ជាការជាន់ខ្ពស់ តំណាង លោក គីម ជុងអ៊ុន បានបញ្ជាក់ថា ការអភិវឌ្ឍន៍គ្រាប់មីសុីលប្រភេទថ្មី ជាសញ្ញាមួយបង្ហាញថា វិស័យការពារជាតិក្រុងព្យុងយ៉ាង ឈានទៅខ្ពស់មួយកម្រិតទៀត៕