• 2021-03-28 04:49:12
  • ព័ត៌មាន

ក្រចេះ ចាប់ផ្ដើមឆ្លងតគ្នាហើយ! ថ្ងៃនេះរកឃើញមនុស្ស ៣នាក់នៅក្នុងក្រុង ឆ្លងកូវីដ មានក្មេងតូចៗដែរ

  • 2021-03-28 04:49:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី ២៨ មីនា ឆ្នាំ ២០២១ នេះ មានករណីឆ្លងជំងឺកូវីដ ១៩ ទៅលើមនុស្សចំនួន ៨៦នាក់បន្ថែមទៀត ដែលជាករណីនៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០ មីនា ទាំងអស់ ។

ខេត្តព្រះសីហនុ នៅឈរលំដាប់ទី ១ នៅថ្ងៃនេះ ដោយរកឃើញមនុស្ស ៤៣នាក់បន្ថែមទៀត ។ ដោយឡែកមានបណ្ដាខេត្តផ្សេងៗទៀតដូចជា ខេត្តកណ្ដាល ព្រៃវែង ស្វាយរៀង កែប កោះកុង សៀមរាប ត្បូងឃ្មុំ កំពង់ចាម និង​ខេត្តក្រចេះ ក៏មានរកឃើញបន្តបន្ទាប់ ។ ក្នុងនោះខេត្តក្រចេះ បានរកឃើញមនុស្ស ៣ នាក់ នៅក្រុងក្រចេះ មានវិជ្ជមានកូវីដ ១៩ ចំនួន៣ នាក់រួមមាន៖

១.កុមារី ជនជាតិខ្មែរ អាយុ ១ឆ្នាំ ០៦ ខែ មានអាសយដ្ឋានស្នាក់នៅ សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ

២.កុមារា ជនជាតិខ្មែរ អាយុ ៨ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ

៣.ស្ត្រីជនជាតិខ្មែរ អាយុ ២៧ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ

អត្ថបទ៖ MC Chandarareth

មតិយោបល់