• 2021-03-29 02:33:47
  • ព័ត៌មាន

អាមេរិក ថ្កោលទោស ការបង្ហូរឈាមនៅមីយ៉ាន់ម៉ា ថាជាអំពីយង់ឃ្នងបង្កឡើងដោយពួកយោធា

  • 2021-03-29 02:33:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហរដ្ឋអាមេរិកនៅថ្ងៃអាទិត្យ ទី២៨ ខែមីនា ម្សិលមិញបាននិយាយថា ការបង្ហូរឈាមដោយការសម្លាប់បាតុករនៅមីយ៉ាន់ម៉ាជាអំពីមួយហួសព្រំដែន និង​ យង់ឃ្នងបំផុតបង្កឡើងពីសំណាក់ពួកយោធា។

ប្រធានាធិបតី​ ចូ បៃដិន ថ្លែងយ៉ាងដូច្នោះបន្ទាប់ពីពួកយោធា បានបញ្ជាឱ្យកងសន្តិសុខសម្លាប់បាតុករបន្ថែមទៀត កាលពីថ្ងៃសៅរ៍ កន្លងទៅជាថ្ងៃដែលពួកយោធាប្រារព្ធពិធីកងទ័ពប្រចាំឆ្នាំ។ យ៉ាងហោចណាស់ ប្រជាជន ច្រើនជាង១០០នាក់ ក្នុងនោះមានក្មេង៧នាក់ ដែលចេញមកតវ៉ាកាលពីថ្ងៃសៅរ៍ ត្រូវបានយោធាផ្តាច់ជីវិត។

ទន្ទឹមនឹងនេះ សហភាពអឺរ៉ុប បានថ្កោលទោសហេតុការណ៍ដែលកើតឡើងនៅមីយ៉ាន់ម៉ា ថា ជាទង្វើមួយដែលមិនអាចទទួលយកបាន៕ គិតមកទល់ពេលនេះ​ក្រុមយោធាបានសម្លាប់បាតុករដែលតវ៉ាប្រឆាំងនឹងរបបសឹក អស់ ៤២៣នាក់ គិតចាប់តាំងពីថ្ងៃរដ្ឋប្រហារ ទី១ កុម្ភៈ មក៕

ប្រភព៖ Channelnewsasia ប្រែសម្រួល៖ ពិទូ

មតិយោបល់