• 2021-03-29 04:59:22
  • ព័ត៌មាន

ឈាមបាតុករមីយ៉ាន់ម៉ាច្រើនជាង ១០០នាក់ ហូរដាប ពាសពេញផ្ទៃដីទីក្រុង ណៃពិដោ (មានវីដេអូ)

  • 2021-03-29 04:59:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានឱ្យដឹងថា កាលពីថ្ងៃសុក្រកន្លងទៅ ក្រុមយោធា បានចេញសារព្រមានទៅកាន់ ក្រុមបាតុករ តាមកញ្ចក់ទូរទស្សន៍រដ្ឋមីយ៉ាន់ម៉ា MRTV ហាមចេញធ្វើបាតុកម្ម ឬ បង្កអំពើវឹកវរណាមួយក្នុងថ្ងៃប្រារព្ធពិធីកងទ័ព ដែលជាថ្ងៃពិសេសរបស់ខ្លួន។

ក្រុមយោធា បានប្រារព្ធពិធី កងទ័ពប្រចាំឆ្នាំ​ កាលពីថ្ងៃសៅរ៍ ទី ២៧ ខែមីនា នៅទីក្រុង ណៃពិដោ។ ទោះជាមានការហាមប្រាម និង ព្រមានជាមុនពីក្រុមយោធាយ៉ាងណាក៏ដោយ នៅក្នុងថ្ងៃសៅរ៍ដដែលនោះ ក្រុមបាតុករនៅតែចេញមកប្រមូលផ្តុំគ្នា តវ៉ាទាមទារចង់រស់នៅក្រោមរបបប្រជាធិបតេយ្យ ជាជាងរបបសឹក។

ទន្ទឹមនឹងនេះ កងសន្តិសុខជាតិ មីយ៉ាន់ម៉ា បានបាញ់ទៅលើហ្វូងបាតុករដែលកំពុងប្រមូលផ្តុំគ្នាធ្វើការតវ៉ានៅពាសពេញដងផ្លូវក្នុងទីក្រុង ណៃពិដោ និង ក្រុងយ៉ាងហ្គូន បណ្តាឱ្យបាតុករ ១១៤ នាក់ស្លាប់ក្នុងថ្លុកឈាម៕

សូមទស្សនាវីដេអូ ផ្សាយដោយ BBC ៖ ​

ប្រភព៖ BBC ប្រែសម្រួល៖ ពិទូ

មតិយោបល់