• 2021-03-29 05:20:21
  • ព័ត៌មាន

បន្តរកឃើញមនុស្សម្នាក់ទៀតហើយ នៅក្រុងក្រចេះឆ្លងកូវីដ-១៩ នៅព្រឹកនេះ

  • 2021-03-29 05:20:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅព្រឹកថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០២១ នេះ បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលបាន បានបង្ហាញទិន្នន័យចំនួនអ្នកឆ្លងជំងឺកូវីដ នៅតែច្រើនគួរឱ្យកត់សម្គាល់ ។ បើតាមសេចក្ដីប្រកាសផ្លូវការនៅថ្ងៃនេះ បានឱ្យដឹងថា មានករណីវិជ្ជមានកូវីដ១៩ ថ្មី មានចំនួន ៤០ នាក់ទៀត ដែលជាករណីនៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។ ក្នុងនោះដែរ មានអ្នកដែលជាសះស្បើយបន្ថែមទៀតចំនួន ៦ នាក់ ។

ដោយឡែកនៅព្រឹកថ្ងៃទី ២៩ មីនា ២០២១ នេះ មានមួយករណីទៀតនៅខេត្តក្រចេះ រកឃើញស្ត្រីជនជាតិខ្មែរវ័យ ៣២ឆ្នាំ នៅសង្កាត់រកាកណ្ដាល ក្រុងក្រចេះ វិជ្ជមានកូវីដ ១៩ ។

តាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃទី ២៩ ខែមីនា ២០២១ ចំនួន អ្នកឆ្លងជំងឺកូវីដ ១៩ សរុបនៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ គឺមានចំនូន សរុប ១៧៤៨ នាក់ហើយ ៕

អត្ថបទ៖ MC Chandarareth

មតិយោបល់