• 2021-03-31 04:52:15
  • ព័ត៌មាន

១​ឆ្នាំ​សោះ មីយ៉ាន់ម៉ា​​ធ្លាប់​ជា​រដ្ឋ​​ព្រះពុទ្ធសាសនា​ដ៏​ស្ងប់ស្ងាត់​ ប្រែ​គ្រប​ដណ្ដប់​ដោយ​ភ្លើង​ផ្សែង​​

  • 2021-03-31 04:52:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មីយ៉ាន់ម៉ា​ ជា​រដ្ឋ​នៃ​ព្រះពុទ្ធសាសនា​ដ៏​ល្អ​ផូរផង់ ជា​ដែនដី​នៃ​ភាព​ស្ងប់ស្ងាត់​ ពលរដ្ឋ​ស្លូតត្រង់​ និង​ថ្លៃថ្នូរ​ ​ពេល​នេះ​បាន​គ្របដណ្ដប់​ទៅ​ដោយ​ផ្សែង​ភ្លើង​ដុត​បំផ្លាញ​ និង​ការ​បាញ់​សម្លាប់​ប្រជាពលរដ្ឋ​ពី​សំណាក់​ពួក​យោធា​សឹង​រាល់​ថ្ងៃ។​

គិត​មក​ទល់​ពេល​នេះ​ពលរដ្ឋ​មីយ៉ាន់ម៉ា​ ត្រូវ​ពួក​កង​យោធា​បាញ់​សម្លាប់​អស់​ជាង​៥០០​នាក់​ហើយ​ ខណៈ​ជា​ច្រើន​ពាន់​នាក់​ផ្សេង​ទៀត​រង​របួស​ធ្ងន់​ និង​ស្រាល។​ ការ​ប្រឆាំង​តវ៉ា​នឹង​ក្រុម​យោធា​បាន​ផ្ទុះ​ឡើង​ចាប់​ពី​ដើម​ខែ​កុម្ភៈ​ នៅ​ក្រោយ​រដ្ឋ​ប្រហារ​ទម្លាក់​រដ្ឋាភិបាល​ជាប់​ឆ្នោត​របស់​លោក​ស្រី​ អង់សាន ស៊ូជី​ ​បាន​កើត​ឡើង។

ដើម្បី​ការពារ​អំណាច​ និង​ក្រោម​ហេតុផល​ធានា​​សន្តិសុខ​ជាតិ​ ក្រុម​យោធា​បាន​ឆ្លើយតប​នឹង​ការ​បាញ់​សម្លាប់​គ្មាន​ញញើត​ដៃ​ ទៅ​លើ​ពលរដ្ឋ​របស់​ខ្លួន​ដែល​ក្រោក​ឡើង​តវ៉ា​នៅ​ទូទាំង​ប្រទេស។​ គិត​ត្រឹម​ថ្ងៃ​នេះ UN និង​សហគមន៍​អន្តរជាតិ​គ្មាន​ចំណាត់​ការ​អ្វី​ ក្រៅ​ពី​ការ​ថ្កោលទោស​ និង​អំពាវនាវ​ឲ្យ​បញ្ឈប់​ការ​សម្លាប់​នោះ​ទេ​៕

អត្ថបទ៖ សៀនហួរ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី