- 2021-04-05 03:08:10
- ព័ត៌មាន
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បរិច្ចាគថវិកា ១.៤លានដុល្លារ ឧទ្ទិសផលបុណ្យជូនទៅឲ្យម្ដាយ
- 2021-04-05 03:08:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បរិច្ចាគថវិកា ១.៤លានដុល្លារ ឧទ្ទិសផលបុណ្យជូនទៅឲ្យម្ដាយ
ចន្លោះមិនឃើញ
មុននេះ នៅលើទំព័រ Facebook ផ្លូវការរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន ឡេង ណាវ៉ាត្រា គ្រុប បានធ្វើការប្រកាសបរិច្ចាគថវិកាខ្ទង់លានដុល្លារ ជូនដល់កាកបាទក្រហមកម្ពុជា និងដើម្បីឧទ្ទិសកុសលជូនអ្នកម្ដាយដែលបានចែកឋាន ដោយរៀបរាប់ទាំងជ្រះថ្លាក្នុងចិត្ត និងសោកសៅបន្តិចថា៖
"ខ្ញុំសូមបរិច្ចាគជូនកាកបាទក្រហមកម្ពុជាចំនួន(១.៤លាន) #មួយលានបួនសែនដុល្លារ សូមឧទ្ទិសផលបុណ្យនេះជូនទៅឲ្យម្ដាយខ្ញុំដែលបានចែកឋានទៅ គ្រូសារខ្ញុំក៏ធ្លាប់ទទួលអំណោយពីកាកបាទក្រហមកម្ពុជាដែរ។
ខ្ញុំនឹកឃើញគ្រួសារក្រីក្រដ៏ជូចត់ រកអង្ករហូបមិនបានពេលលំបាកអត់អង្ករម៉ែអង្គុយតែហូរទឹកភ្នែក ម៉ែលំបាកតាំងពីខ្ញុំចាប់កំណើតរហូតដល់ស្លាប់ ពេលខ្ញុំកើតមកម៉ែទាស់គ្មានទឹកដោះទេម៉ែតែងសុំគេឲ្យខ្ញុំបៅបានខ្លះ និងមានទាមួយក្បាលពងរាល់ថ្ងៃបងស្រីខ្ញុំរត់យកពងទាទៅដូរយកស្ករដើម្បីឆុងទឹកក្ដៅអោយខ្ញុំបៅ។ តែគួរឲ្យស្ដាយពេលកូនធូរធាម៉ែមិនអាចនៅជាមួយកូន។
1.ម៉ែបង្រៀនឲ្យស្រលាញ់បងប្អូន 2.ម៉ែបង្រៀនឲ្យចេះតស៊ូ 3.ម៉ែបង្រៀនខ្ញុំឲ្យចេះរិះថាំ 4.ម៉ែបង្រៀនឲ្យធ្វើអំពើល្អ
ម្ដាយខ្ញុំជាមនុស្សម្នាក់ដែលបាក់ស្បាតនៅក្នុងភ្លើងសង្រ្គាម បងប្អូនគាត់គេសម្លាប់នៅសម័យប៉ុលពត អស់ខ្លះ ម្ដាយខ្ញុំខ្លាចសង្គ្រាមណាស់គ្រាន់តែឃើញផ្កាយដុះកន្ទុយក៏គាត់ភ័យដែរ ។ ចំណែកខ្ញុំវិញជីវិតគឺសេសសល់ពីភាពក្រីក្រ ខ្ញុំបិះបាត់បង់ជីវិតប៉ុន្មានដងហើយ ដូច្នេះខ្ញុំគ្មានភាពរុញរាក្នុងការជួយសង្គមឡើយបើសិនខ្ញុំមានលទ្ធភាព។ខ្ញុំធ្លាប់វេទនាហើយ ខ្ញុំធ្លាប់ក្រហើយថ្វីត្បិតតែខ្ញុំមិនរស់ក្នុងសម័យសង្រ្គាមតែខ្ញុំបានធ្វើសង្រ្គាមជាមួយនិងក្រពះរបស់ខ្លួនឯងអស់រយៈពេលជិត 30 ឆ្នាំ"៕