• 2021-04-05 09:42:19
  • ព័ត៌មាន

ក្រុមបាតុករ ថាចិនបានជ្រៀតជ្រែករារាំងមិនឱ្យអង្គការសហប្រជាជាតិ ដោះស្រាយបញ្ហានៅមីយ៉ាន់ម៉ា

  • 2021-04-05 09:42:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមអ្នកតវ៉ាប្រឆាំងរបបសឹក បានលើកម្រាមដៃ៣ ដោយពាក់ម៉ាស់ បង្ហាញអំពី ការជ្រៀតជ្រែករបស់ចិននៅអង្គការសហប្រជាជាតិ ចំពោះវិបត្តិនយោបាយដែលកំពុងកើតមាននៅមីយ៉ាន់ម៉ា។ នេះបើតាមការឱ្យដឹងពី Bangkok Post ។

កាលពីថ្ងៃអាទិត្យ ម្សិលមិញ ក្រុមបាតុករនៅក្នុងប្រទេសមីយ៉ាន់ម៉ាបានធ្វើបាតុកម្មទាមទារអោយមានការស្តារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យ និង ប្រគល់អំណាចទៅឱ្យ រដ្ឋាភិបាលជាប់ឆ្នោត របស់លោកស្រី អ៊ុង សានស៊ូជី។ យោងតាមរូបភាពនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ប្រជាជនជាច្រើនបានប្រមូលផ្តុំគ្នា នៅទីក្រុង Mandalay ដែលជាទីក្រុងធំជាងគេលំដាប់ទី២ នៅមីយ៉ាន់ម៉ា ដើម្បីបង្ហាញសញ្ញាធ្វើការសុំអន្តរាគមន៍ពីសហគមន៍អន្តរជាតិ។

គួរឱ្យដឹងថា យ៉ាងហោចណាស់មានមនុស្ស ៥៥៧ នាក់ត្រូវបានសម្លាប់ ចាប់តាំងពីពួកយោធាបានដឹកនាំធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតចេញពីតំណែង កាលពីថ្ងៃទី ១ ខែកុម្ភៈ ៕

ប្រភព៖ Bangkokpost ប្រែសម្រួល ៖ ពិទូ

មតិយោបល់
អត្ថបទថ្មី