• 2021-04-06 07:53:35
  • ព័ត៌មាន

អាមេរិកទម្លាក់លុយ ២ទ្រីលានដុល្លា ទប់ស្កាត់មហិច្ចតាចិន ចង់ក្លាយជាប្រទេសមហាអំណាចសេដ្ឋកិច្ចលេខ១លើលោក

  • 2021-04-06 07:53:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធានាធិបតី ចូ បៃដិន ជំរុញឱ្យមានការអភិវឌ្ឍន៍លើវិស័យសំខាន់ៗ ក្នុងទំហំទឹកប្រាក់រាប់ពាន់លានដុល្លារ ។ ដោយប្រធានាធិបតីរូបនេះ កំពុងបង្ហាញជនជាតិអាមេរិកឱ្យមើលទៅប្រទេសចិនដែលមានមហិច្ចតាធំ និង កំពុងគំរាមកំហែងដណ្តើមវ៉ាជែង យកតំណែងលេខមួយ ពីសហរដ្ឋអាមេរិក។

ចំពោះទឹកប្រាក់ ២ ពាន់ពាន់លានដុល្លារ សម្រាប់ការវិនិយោគលើវិស័យដឹកជញ្ជូន សង្វាក់ផលិតកម្ម រួមទាំង បណ្តាញអ៊ីនធើណេត និងវិស័យផ្សេងៗទៀតនឹងធ្វើឱ្យ សហរដ្ឋអាមេរិក មានការប្រកួតប្រជែងកាន់តែខ្លាំងទល់នឹងមហិច្ចតាដ៏ធំ របស់ប្រធានាធិបតីចិនលោក ស៊ី ជីនពីង។ នេះបើតាមការឱ្យដឹងពី Channel News Asia។

យ៉ាងណាមិញ ការប្រកួតប្រជែងរវាងអាមេរិក ជាមួយ ចិនគឺផ្តោតលើការរីកចម្រើនផ្នែកសេដ្ឋកិច្ច និង បច្ចេកវិទ្យា ច្រើនជាងផ្នែកអាវុធ។ ហើយលទ្ធផលយ៉ាងណានោះ នឹងជះឥទ្ធិពលដល់កំណើនសេដ្ឋកិច្ចរួមទាំងឥទ្ធិពលរបស់សហរដ្ឋអាមេរិក និងសមត្ថភាពការពារប្រទេសជាសម្ព័ន្ធមិត្តរបស់ខ្លួន បូករួមទាំងផលប្រយោជន៍សន្តិសុខនៅក្រៅប្រទេសរបស់ជនជាតិអាមេរិក។

លោក បៃដិន ថា ប្រទេសចិនដែលដឹកនាំដោយ លោក សុី ជីងពីន មានគោលដៅរួមមួយដើម្បីក្លាយជាប្រទេសឈានមុខគេនៅលើពិភពលោក។ អ្នកនយោបាយជើងចាស់រូបនេះបន្តទៀតថា ចិនមានមហិច្ចតា ចង់ក្លាយជាប្រទេសអ្នកមានបំផុត និងជាប្រទេសដែលមានឥទ្ធិពលបំផុតនៅលើពិភពលោក។

ទន្ទឹមនឹងនេះផែនការ ៥ ឆ្នាំចុងក្រោយរបស់ប្រទេសចិន អំពាវនាវឱ្យមានព្រលានយន្តហោះរាប់រយកន្លែងទៀត និង គម្រោងហេដ្ឋារចនាសម្ព័ន្ធស្តង់ដារផ្សេងៗ។ លោក ស៊ី ជីនពីន ក៏កំពុងអំពាវនាវឱ្យប្រទេសរបស់លោកផ្តោតលើការវិនិយោគនៅក្នុងបណ្តាញ 5G និងធ្វើទំនើបកម្មលើប្រព័ន្ធឌីជីថល៕

ប្រភព៖ Channelnewsasia ប្រែសម្រួល ៖ ពិទូ

មតិយោបល់