• 2021-04-06 04:49:25
  • ព័ត៌មាន

បុរសខ្លាំង ពូទីន បង្កើតច្បាប់ថ្មី ត្រួសត្រាយផ្លូវអាចឱ្យលោកកាន់តំណែងដល់ឆ្នាំ ២០៣៦

  • 2021-04-06 04:49:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន បានចុះហត្ថលេខាលើច្បាប់ថ្មីមួយ ត្រួសត្រាយផ្លូវសម្រាប់លោកដើម្បីកាន់តំណែងជាប្រធានាធិបតី ២អាណត្តិបន្ថែមទៀត។ ដោយបានផ្តល់សក្តានុពលក្នុងការបន្តការគ្រប់គ្រងប្រទេសរបស់លោករហូតដល់ឆ្នាំ ២០៣៦ ។ នេះបើតាមការឱ្យដឹងពី CNN។

បុរសខ្លាំង ពូទីន ឆ្នាំនេះមានអាយុ ៦៩ឆ្នាំ បច្ចុប្បន្នកំពុងកាន់តំណែងជាប្រធានាធិបតីអាណត្តិទី៤ ដែលនឹងត្រូវបញ្ចប់នៅឆ្នាំ ២០២៤ខាងមុខ។ ចំពោះច្បាប់ថ្មីដែលបានប្រកាសកាលពីថ្ងៃច័ន្ទម្សិលមិញ អាចអនុញ្ញាតឱ្យលោកបម្រើការ២អាណត្តិទៀត ប្រសិនបើលោកត្រូវបានជ្រើសរើសឈរឈ្មោះនិង ឈ្នះទាំង២ដង។

គួរឱ្យដឹងថា ច្បាប់ថ្មីដែលបានចុះហត្ថលេខាដោយលោក ពូទីន គឺជាលទ្ធផលផ្លូវការនៃការធ្វើប្រជាមតិកាលពីឆ្នាំមុនស្តីពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញរបស់ប្រទេសរុស្ស៊ី៕

ប្រភព៖ CNN ប្រែសម្រួល ៖ ពិទូ

មតិយោបល់