• 2021-04-07 06:56:16
  • ព័ត៌មាន

តំណាងរដ្ឋាភិបាលសុីវិល មីយ៉ាន់ម៉ា ប្រមូលបានភស្តុតាងជាច្រើន ត្រៀមដាក់បន្ទុករបបយោធា តាមផ្លូវច្បាប់

  • 2021-04-07 06:56:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមអ្នកតំណាងរដ្ឋាភិបាល សុីវិលមីយ៉ាន់ម៉ា បាននិយាយនៅថ្ងៃពុធ ទី៧ ខែមេសា នេះថា ពួកគេប្រមូលបានជាង ១សែន៨មុឺន ភស្តុតាង ដែលអាចដាក់បន្ទុកផ្លូវច្បាប់ទៅលើក្រុមយោធា ដែលបានបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។ នេះបើតាមការឱ្យដឹងពី Channel News Asia។

រាល់វត្ថុតាងដែលគេប្រមូលបានទាំងអស់ ក្រុមអ្នកតំណាងរដ្ឋាភិបាលសុីវិល នឹងយកទៅឱ្យមេធាវីពួកគេ ដើម្បីប្រគល់ដល់អ្នកស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិ។

អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺមកទល់ពេលនេះ មិនទាន់មានអង្គការ ឫ ស្ថាប័នអន្តរជាតិណាមួយ ចេញមុខជួយអន្តរាគមន៍វិបត្តិនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ានៅឡើយទេ ស្របពេលដែលចំនួនប្រជាជនដែលបានស្លាប់ដោយសារការធ្វើបាតុកម្មតវ៉ាប្រឆាំងរបបសឹក មានចំនួនប្រមាណ ៥៨១នាក់ ខណៈ ២៧០០នាក់ទៀតត្រូវបានចាប់ខ្លួនដោយក្រុមយោធា៕

ប្រភព៖ Channelnewsasia ប្រែសម្រួល៖ ពិទូ

មតិយោបល់