• 2021-04-07 09:36:07
  • ព័ត៌មាន

មិញៗនេះ! លុយសុទ្ធស្រស់ៗ ជិត ៥លានដុល្លារ ឧកញ៉ា ឡេង ណាវ៉ាត្រា បរិច្ចាគជួយដល់ប្រទេសជាតិ

  • 2021-04-07 09:36:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅរសៀលថ្ងៃទី ៧ មេសា ២០២១ នេះ ឧកញ៉ា ឡេង ណាវ៉ាត្រា បានយកថវិកាសុទ្ធ ចំនួន ៤.៩ លានដុល្លារសហរដ្ឋអាមេរិក ដើម្បីបរិច្ចាគជូនដល់កាកបាទក្រហមកម្ពុជា ក្នុងកិច្ចការសប្បុរសធម៌ជួយដល់សង្គម និងប្រជាជនកម្ពុជា ។ នេះអាចជាការជួយយ៉ាងច្រើនសម្បើមពីលោកឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត្រា ដែលកំពុងល្បីល្បាញខ្លាំង លើកិច្ចការជួយប្រទេសជាតិតាមរយៈការបរិច្ចាគថវិការាប់លានដុល្លារផ្ទួនៗគ្នា ដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ។

ឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហោះសារមួយ រួមជាមួយនឹងថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ ដោយរៀបរាប់ថា៖

«ថវិការ(4.9M$)បួនលានប្រាំបួនសែនដុល្លានេះ ខ្ញុំនិងភរិយាបានបរិចាកជូនកាកបាទក្រហមកម្ពុជា និងជួយថវិការដើម្បីទិញមន្ទីពេទ្យនគទេព»។

យ៉ាងណាមិញលោកឧកញ៉ា បានបន្ថែមថា៖ «សូមអភ័យទោសបងប្អូនម្ដងទៀតសំរាប់កាថតរូបនេះ ព្រោះខ្ញុំចង់មានរូបភាពអនុស្សាវរីយចងចាំជាសារធាណៈនៃជីវិតរបស់ខ្ញុំជាមួយនឹងភរិយា។ ព្រោះជីវិតខ្ញុំនិងគ្រួសារខ្ញុំមានក្ដីរំភើបនឹកកាបរិច្ចាគនេះ ភរិយាខ្ញុំមិនដែលទុកលុយនឹងទ្រព្យសម្បត្តិជាធំនោះទេសំខាន់ស្រលាញ់ប្ដី ចំណែកគាត់វិញរបៀបចាយលុយគាត់នៅរក្សារដូចកាលមុនដដែលជិះកង់បីទៅផ្សារជិះតុកៗជាដើម ពេលខ្លះខ្ញុំរអ៊ូទើបជិះឡាន ខោអាវថ្លៃមិនហ៊ានទិញទេទាល់តែខ្ញុំទិញឱ្យ គាត់ថាមិនចង់ទម្លាប់ខ្លួនទេ បើពេលយើងអត់ក៏យើងរស់បាន ហើយពូកែលើកទឹកចិត្តប្ដីទោះកាល:ទេស:ណាក៏ដោយ» ៕

អត្ថបទ៖ MC Chandarareth

មតិយោបល់