- 2021-04-08 04:09:54
- ព័ត៌មាន
តំណាងទូតមីយ៉ាន់ម៉ា ប្រចាំអង់គ្លេស ត្រូវពួកយោធាដកតំណែង ក្រោយអំពាវនាវឱ្យមានការដោះលែងមេដឹកនាំជាប់ឆ្នោត
- 2021-04-08 04:09:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តំណាងទូតមីយ៉ាន់ម៉ា ប្រចាំអង់គ្លេស ត្រូវពួកយោធាដកតំណែង ក្រោយអំពាវនាវឱ្យមានការដោះលែងមេដឹកនាំជាប់ឆ្នោត
ចន្លោះមិនឃើញ
តំណាងស្ថានទូតមីយ៉ាន់ម៉ា ប្រចាំប្រទេសអង់គ្លេស ត្រូវបានយោធា ដកតំណែងភ្លាមៗ បន្ទាប់ពីលោកបានអំពាវនាវឱ្យមានការដោះលែងមេដឹកនាំសុីវិល ជាប់ឆ្នោត អ្នកស្រី អ៊ុង សានស៊ូជី។ នេះបើតាមការឱ្យដឹងពី BBC ។
លោក Kyaw Zwar Minn មានមុខងារជា ឯកអគ្គរដ្ឋទូត មីយ៉ាន់ម៉ា ប្រចាំប្រទេសអង់គ្លេស បានថ្លែងប្រាប់ សារព័ត៌មាន Reuters ថា លោកត្រូវបានគេប្រាប់ឱ្យចាកចេញពីស្ថានទូតជាបន្ទាន់ ហើយថា លោកអស់តំណែងនៅទីនេះទៀតហើយ។
គួរឱ្យដឹងថា កាលពីខែ មីនាកន្លងទៅ រដ្ឋទូតរូបនេះ ធ្លាប់បានប្រកាសអំពីជំហរ ក្នុងការគាំទ្រឱ្យមានការដោះលែងមេដឹកនាំជាប់ឆ្នោត រូចប្រគល់អំណាចទៅដល់គណបក្សដែលទទួលជ័យជំនះពីការបោះឆ្នោត។ នេះអាចជាហេតុផលរសើបមួយ ដែលបណ្តាលឱ្យមេយោធា សម្រេចបញ្ចប់តំណែង លោក Kyaw Zwar Minn ពីតំណាងទូតមីយ៉ាន់ម៉ា ប្រចាំប្រទេសអង់គ្លេស៕