• 2021-04-08 03:54:50
  • ព័ត៌មាន

បន្ទាន់! អ្នកធ្លាប់ចូលធនាគារកាណាឌីយ៉ា ទួលទំពូង បើចេញអាការមិនស្រួល ប្រញាប់ទៅធ្វើជាភ្លាម

  • 2021-04-08 03:54:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមព័ត៌មានដែលទទួលបានពីអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ បានឱ្យដឹងថា កាលពីថ្ងៃទី ០២ ខែ មេសា ឆ្នាំ២០២១ អ្នកជំងឺកូវីដ១៩ ម្នាក់បានចូលធនាគារកាណឌីយ៉ា សាខាទួលទំពួង។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាបុគ្គលិកធនាគារកាណាឌីយ៉ាសាខាទួលទំពយងទាំងអស់ ដែលបានចូលធនាគារកាលពីថ្ងៃទី ០២ មេសា ឆ្នាំ២០២១ នៅចន្លោះម៉ោង ១ ដល់ម៉ោង ៥រសៀល និងមានអាការៈមួយចំនួនដូចជា គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វើតេស្តជាបន្ទាន់ នៅតាមទីតាំងដូចខាងក្រោម វិទ្យាល័យបាក់ទូក វិទ្យាល័យបឹងត្របែក មណ្ឌលសុខភាពចាក់អង្រែក្រោម មន្ទីរពេទ្យខ្មែរ-សូវៀត សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន) និង មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា។

ដោយឡែក សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ ៕

អត្ថបទ ៖ មេខាឡា

មតិយោបល់