• 2021-04-08 03:43:22
  • ព័ត៌មាន

ថ្ងៃនេះអ្នកភ្នំពេញ ប្រកាសឆ្លងកូវីដ ដល់ទៅជាង ១០០នាក់ ភាគច្រើនបំផុតជាស្ត្រី

  • 2021-04-08 03:43:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅព្រឹកថ្ងៃទី ០៨ ខែមេសា ឆ្នាំ២០២១ បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល បានបង្ហាញទិន្នន័យចំនួនអ្នកឆ្លងជំងឺកូវីដថ្ងៃនេះ ក្នុងសេចក្ដីប្រកាសផ្លូវការថា មានករណីវិជ្ជមានកូវីដ១៩ ថ្មី ចំនួន ១១៣ នាក់ទៀត សុទ្ធតែជាករណីនៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។ ក្នុងនោះដែរ មានអ្នកដែលជាសះស្បើយបន្ថែមទៀតចំនួន ៩០ នាក់។

តួលេខខាងលើក៏បានបង្ហាញពីចំនួនអ្នកឆ្លងនៅភ្នំពេញព្រឹកនេះដែលមានចំនួន ១០៣នាក់ ក្នុងនោះជនជាតិខ្មែរមាន ១០២ នាក់ មានស្រី៧០ នាក់ និងប្រុស ៣២នាក់រួមជាមួយនិងជនជាតិចិន ១នាក់។

តាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃទី ០៨ ខែមេសា ២០២១ ចំនួន អ្នកឆ្លងជំងឺកូវីដ ១៩ សរុបនៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ គឺមានចំនូន សរុប ២៤៩៦ នាក់ហើយ ៕

ដើម្បីលម្អិតសូមមើលសេចក្ដីប្រកាសព័ត៌មានខាងក្រោមនេះ៖

អត្ថបទ ៖ មេខាឡា

មតិយោបល់