• 2021-04-08 03:38:30
  • ព័ត៌មាន

ដំណឹងក្រៀមក្រំ! ប្រកាសមុននេះ បុរសខ្មែរ ២រូបទៀត បានស្លាប់បាត់បង់ជីវិត ដោយសារកូវីដ

  • 2021-04-08 03:38:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណៈជនទាំងអស់ឱ្យបានជ្រាបថា យោងតាមការ ផ្តល់ព័ត៌មានពីមន្ទីរពេទ្យហ្លួងម៉ែ បានឱ្យដឹងថា បុរសជនជាតិខ្មែរ អាយុ ៦៨ឆ្នាំ ដែលរស់ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមាន ជ័យ រាជធានីភ្នំពេញ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ០១:៤០នាទី រំលងអាធ្រាត និង បុរសជនជាតិខ្មែរអាយុ ៤៩ ឆ្នាំ រស់នៅភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានស្លាប់ បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១១:៥៥នាទីព្រឹក ។

-ករណីបុរសជនជាតិខ្មែរដែលមានអាយុ ៦៨ឆ្នាំ បានរកឃើញវិជ្ជមានវីដ-១៩ នៅថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០២១ ដែលបញ្ចាក់ដោយមន្ទីរពិសោធន៍ជាតិសុខភាពសាធារណៈ ហើយត្រូវបានបញ្ជូនមកសម្រាកព្យាបាលនៅមន្ទីរពេទ្យហ្លួងម៉ែ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១នៅវេលាម៉ោង ០១:៣០នាទីរំលងអាធ្រាត ពេលមកដល់មន្ទីរពេទ្យអ្នកជំងឺស្ថិតនៅក្នុងស្ថានភាពគ្មានសញ្ញាជីវិត សន្លប់បាត់បង់ស្មារតី ក្រុមគ្រូពេទ្យបានខិតខំជួយសង្គ្រោះដោយធ្វើចលនាបេះដូង និងជួយសង្គ្រោះតាមលក្ខណៈបច្ចេកទេស ប៉ុន្តែនៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន អ្នកជំងឺក៏បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី ០៧ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ០១:៤០ នាទីរំលងអាធ្រាត ។

-ករណីបុរសជនជាតិខ្មែរអាយុ ៤៩ឆ្នាំ អ្នកជំងឺត្រូវបានបញ្ជាក់ ថាមានវិជ្ជមានកូវីដ-១៩ដោយមន្ទីរពិសោធន៍ជាតិសុខភាព សាធារណៈដូចគ្នា ពេលមកដល់មន្ទីរពេទ្យ អ្នកជំងឺស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ហត់ដង្ហក់ខ្លាំង ក្រុមគ្រូពេទ្យបានខិតខំធ្វើការព្យាបាល តាមលក្ខណៈបច្ចេកទេសយ៉ាងយកចិត្តទុកដាក់ ប៉ុន្តែដោយសារអ្នកជំងឺមានស្ថានភាពធ្ងន់ធ្ងរការវិវត្តិជំងឺពីមួយថ្ងៃទៅមួយថ្ងៃកាន់តែ ធ្ងន់ធ្ងរឡើងៗ រហូតដល់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១១:៥៥នាទី អ្នកជំងឺក៍បានស្លាប់បាត់បង់ជីវិត។

ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖

-ករណីបុរសជនជាតិខ្មែរអាយុ ៦៨ឆ្នាំ ខាងលើនេះបានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវដង្ហើមស្រួចស្រាវ ធ្ងន់ធ្ងរ ដោយសារវីរុសកូរីដ-១៩។

-ករណីបុរសជនជាតិខ្មែរអាយុ ៤៩ឆ្នាំ ខាងលើនេះបានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរស្រួចស្រាវ និងរលាក

សួតសងខាងធ្ងន់ធ្ងរ ដោយសារវីរុសកូវីដ-១៩ ។ ក្រសួងសុខាភិបាល សូមចូលរួមចំណែកសោកស្តាយជាមួយក្រុមគ្រួសារសពជាពន់ពេក និងសូមចូលរួមមរណៈទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ៕

អត្ថបទ៖ MC Chandarareth

មតិយោបល់