• 2021-04-08 05:43:31
  • ព័ត៌មាន

អាណិតណាស់! ទារក អាយុ ១ខួប ២ខែ កូនអាជីវករ ផ្សារអូរឫស្សី រកឃើញមានវិជ្ជមានកូវីដ

  • 2021-04-08 05:43:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹងថា នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ១០៣រូប ដែលជាករណីឆ្លងក្នុងសហគមន៍។

ទន្ទឹមនឹងនេះ រដ្ឋបាលរាជធានីភ្នំពេញបានបញ្ចេញបញ្ជីឈ្មោះអ្នកវិជ្ជមានកូវីដ-១៩ ដែលមានអាសយដ្ឋានស្នាក់នៅ ភ្នំពេញ ទាំង ១០៣នាក់ ក្នុងនោះមាន ទារកម្នាក់ ទើបមានអាយុ ១ឆ្នាំ២ខែ ជាកូនអាជីវករ លក់ល្បែងក្មេងលេង នៅផ្សារអូរឫស្សី តូបលេខ ១៥-១៦ ច្រកទី១១។ ចំពោះ ទីលំនៅបច្ចុប្បន្ន ស្នាក់នៅ ផ្ទះលេខ ៨៤ ផ្លូវ ១៤១ សង្កាត់បឹងព្រលិត ខណ្ឌ ៧មករា។

សូមអានសេចក្តីប្រកាសរបស់រដ្ឋបាលរាជធានីភ្នំពេញ ៖

ប្រភព ៖ ទំព័រហ្ចេកប៊ុករដ្ឋបាលរាជធានីភ្នំពេញ

អត្ថបទ​ ៖ ពិទូ

មតិយោបល់