- 2021-04-08 10:15:23
- ព័ត៌មាន
អាមេរិក ព្រមាន ចិន ជុំវិញការចង់កាន់កាប់ដែនសមុទ្រចិនខាងត្បូងតែម្នាក់ឯង
- 2021-04-08 10:15:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាមេរិក ព្រមាន ចិន ជុំវិញការចង់កាន់កាប់ដែនសមុទ្រចិនខាងត្បូងតែម្នាក់ឯង
ចន្លោះមិនឃើញ
សហរដ្ឋអាមេរិក បានធ្វើការព្រមានទៅលើភាគី ចិន ដែលចង់ដណ្តើមយកដែនសមុទ្រចិនខាងត្បូងមកធ្វើជាកម្មសិទ្ធិផ្តាច់មុខ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Aljazeera ។
ទាក់ទិនទៅនឹងជម្លោះដែនសមុទ្រចិនខាងត្បូង ចិន ទើបបានបញ្ចប់ការធ្វើសមយុទ្ធមួយ គម្រាមដល់បណ្តាលប្រទេសដែលមានមហិច្ចតាចង់ដណ្តើមយកដែនសមុទ្រដ៏ធំល្វឹងល្វើយនេះ។ គូរឱ្យដឹងថា ការធ្វើសមយុទ្ធរបស់ប្រទេសមហាយក្សចិន មានទាំងមធ្យោបាយតាម ជើងទឹក និង ជើងអាកាស។
ចំពោះការព្រមានរបស់អាមេរិក ទៅ លើ ចិន កើតមានបន្ទាប់ពី ចិន បានប៉ះទង្គិចផ្នែកកងទ័ព ជាមួយ ហ្វីលីពីន បូករួមទាំង យន្តហោះចំបាំងទំនើប ហោះឈ្លានពានចូលដែនអាកាសតៃវ៉ាន់។ ទន្ទឹមនឹងនេះ ក្នុងនាមជាប្រទេសមានកម្លាំងទ័ពខ្លាំង អាមេរិកត្រូវតែចេញមុខការពារប្រទេស ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន៕