• 2021-04-09 09:14:06
  • ព័ត៌មាន

ចូ បៃដិន ដាក់សហគ្រាសកែច្នៃត្បូងមីយ៉ាន់ម៉ា គ្រប់គ្រងដោយ ក្រុមយោធា ចូលក្នុងបញ្ជីខ្មៅ

  • 2021-04-09 09:14:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី ៩ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលលោក ចូ បៃដិន បានដាក់សហគ្រាសកែច្នៃត្បូង របស់ យោធាមីយ៉ាន់ម៉ា ចូលក្នុងបញ្ជីខ្មៅ បូករួម ទាំងការបង្កកទ្រព្យសម្បត្តិដែលមានទាំងប៉ុន្មាននៅអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia ។

ទាក់ទិនទៅនឹងវិធានការរបស់ ប្រធានាធិបតី ចូ បៃដិន ក្នុងការផ្តាច់ចរន្តរកប្រាក់ របស់ក្រុមយោធា ដែលបានសម្លាប់ជីវិតជនសុីវិល ជាង ៦០០នាក់ ត្រូវបានធ្វើឡើងដោយ ក្រសួងរតនាគារ របស់ប្រទេសអាមេរិក។ នេះមានន័យថា សហគ្រាសត្បូងរបស់យោធានេះ លែងអាចធ្វើពាណិជ្ជកម្មជាមួយក្រុមហ៊ុនអាមេរិកបានទៀតហើយ។

ទន្ទឹមនឹងនេះ រដ្ឋលេខាធិការ អាមេរិក លោក Antony Blinken បានឱ្យដឹងថា សហរដ្ឋអាមេរិក នឹងបន្តដាក់គំនាបលើរបប យោធាមីយ៉ាន់ម៉ា តាមដែលប្រទេសលោក អាចធ្វើទៅបាន ដើម្បីជួយស្រោចស្រង់ សហភាពមីយ៉ាន់ម៉ា ត្រលប់មកកាន់សភាពដើមវិញ៕

ប្រភព៖ Channelnewsasia ប្រែសម្រួល៖ ពិទូ

មតិយោបល់